មន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រើនរំឭកអាជីវករលក់ដូរ នៅឆ្នេរខ្សាច់កោះទ្រង់​​ ត្រូវពង្រឹងគុណភាពសេវាកម្ម

ក្រុងក្រចេះ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះទ្រង់ ឱ្យពង្រឹងគុណភាពសេវាកម្ម ផលិតផល ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ​​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខ… ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

នាឱកាសជួបប្រជុំណែនាំ លោកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានណែនាំដល់អាជីវករត្រូវធ្វើបដិសណ្ឋារកិច្ចភ្ញៀវទេសចរទាំងក្នុងស្រុក និងមកពីខាងក្រៅឱ្យបានល្អប្រសើរ។ ត្រូវមានភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ បម្រើសេវាកម្មជូនភ្ញៀវទេសចរឱ្យបានល្អ ដោយត្រូវរៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ រក្សាបាននូវអនាម័យជុំវិញបរិវេណអាជីវកម្មរបស់ខ្លួន រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រកបដោយទំនុកចិត្តខ្ពស់បំផុត ពោលគឺត្រូវធ្វើយ៉ាងណា ឱ្យពួកគាត់ធ្វើដំណើរមកលេងកម្សានម្ដងហើយចង់មកម្ដងទៀត តាមរយៈការបម្រើសេវាកម្មរបស់បងប្អូនអាជីវករគ្រប់ៗគ្នា។

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ 
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ 

លោកប្រធានមន្ទីរបន្ថែមថា ខេត្តក្រចេះមានរមណីយដ្ឋានទេសចរសរុបចំនួន២៤កន្លែងដែលកំពុងត្រៀមខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ សូមជម្រាបថា ក្នុងចំណោមរមណីយដ្ឋានទេសចរទាំង២៤កន្លែង​​ មានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន៦កន្លែង រមណីយដ្ឋានវប្បធម៌ជាតិ១កន្លែង រមណីយដ្ឋានធម្មជាតិ១២កន្លែង និងរមណីយដ្ឋានកែច្នៃ៥កន្លែង៕​ រាយការណ៍ដោយ៖​ ភ្នាក់ងារ​ខេត្តក្រចេះ

You might like