ក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន រកចំណូលបានពីកាស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន ជាង១៨លានដុល្លា

ភ្នំពេញ៖កាលពីថ្ងៃទី២២ ខែ​មករា ឆ្នាំ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថាក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ការប្រាក់រកចំណូលពីការលក់ស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួន បានថវិកាប្រមាណ១៨,៥១លានដុល្លារអាមេរិក ពោលកើនឡើងជាងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍រ ដែលបង្ហាញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងសាធារណកា។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

តាមរបាយការណ៍លម្អិតបានឱ្យដឹងថា ការងារដឹកជញ្ជូនផ្លូវគោកក្នុងឆ្នាំ២០២៤ ក្រសួងបានផ្តល់សេវាចុះបញ្ជីលិខិតអនុញ្ញាត និងអាជ្ញាបណ្ណផ្នែកដឹកជញ្ជូនផ្លូវគោក បានចុះបញ្ជីយានយន្តចំនួន៣៧៣០៦៩គ្រឿង (ម៉ូតូ៣១៧៧១២គ្រឿង និងរថយន្ត៥៥៣៥៧គ្រឿង) កើនឡើង០,០១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៧០៥៧៧គ្រឿង។

                 លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
                 លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រសួងសាធារណការ ក៏បានចុះបញ្ជីរថយន្តបំពាក់ស្លាកលេខពិសេស និងពិសេសផ្ទាល់ខ្លួនចំនួន៣០៣៧១គ្រឿង ទទួលបានចំណូលសរុបប្រមាណ១៨,៥១លានដុល្លារអាម៉េរិក កើនឡើង០,០១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន១៨,៣៩លានដុល្លារអាម៉េរិក។ ជាមួយគ្នា ក្រសួងក៏បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី (EV) ចំនួន៣១​​​​​​​២២គ្រឿង កើនឡើង៣១២ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៧៥៧គ្រឿងប៉ុណ្ណោះ។ សម្រាប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) វិញ គឺបានចំនួន៤៦៧៣៦០គ្រឿង កើនឡើង១២,៥៨ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៤១៥១២៩គ្រឿង។

ក្នុងឆ្នាំ២០២៤ដដែល ក្រសួងសាធារណការ ក៏បានត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានចំនួន២៨៥១៥៥៨គ្រឿង ក្នុងនោះយានយន្តពិន័យ មានចំនួន១៨០៣គ្រឿង ថយចុះ១៩,៧៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន២២៤៧គ្រឿង និងបានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស មានចំនួន៥៤៥២១គ្រឿង កើនឡើង៤៦,២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៣៧២៧៦គ្រឿង៕

You might like