បើពូទីន មិនចរចាពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន លោកត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ី

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកអាណត្តិទី៤៧ លោក ដូណាល់ ត្រាំ បានធ្វើការអះអាងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោកនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើ លោក  ពូទីន មិនចរចាអំពីការបញ្ចប់ភ្លើងសង្រ្គាមនៅអ៊ុយក្រែន។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

បែបនេះ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មបន្ថែមដែលអាចកើតមាននោះទេ ខណៈសហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​​រួច​ទៅហើយ ​ជុំវិញ​ការ​ឈ្លានពាន​អ៊ុយក្រែន​កាលពីខែ​កុម្ភៈ ឆ្នាំ​២០២២។ ជាមួយគ្នា លោក ត្រាំ បានលើកឡើងថា រដ្ឋបាលថ្មីរបស់លោកក៏កំពុងសម្លឹងមើលបញ្ហានៃការបញ្ជូនអាវុធទៅអ៊ុយក្រែនផងដែរ ហើយសហភាពអឺរ៉ុបគួរតែខិតខំបន្ថែមទៀតដើម្បីគាំទ្រអ៊ុយក្រែន។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«យើងកំពុងនិយាយជាមួយ(ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី)..យើងនឹងជជែកជាមួយប្រធានាធិបតី ពូទីន ក្នុងពេលឆាប់ៗនេះ។ យើងចាំមើលទាំងអស់គ្នា»។

មិនត្រឹមតែប៉ុណ្ណោះ លោក ត្រាំ បានលើកឡើងថា លោកក៏បានដាក់សម្ពាធប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងការអំពាវនាវឱ្យធ្វើអន្តរាគមន៍ដើម្បីបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ លោក ដូណាល់ ត្រាំ អះអាងពីការពន្លត់ភ្លើងសង្ក្រាមត្រឹមតែរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ ដូច្នេះ ចង់ ឬមិនចង់ ត្រាំ ត្រូវតែព្យាយាមរិះរកសព្វវិធីដើម្បីបញ្ចប់សង្គ្រាមនៅអឺរ៉ុបខាងកើតមួយនេះឱ្យខាងតែបាន៕

You might like