កម្មពិធីចាប់ត្រីបែបបុរាណ​​នៅខេត្តត្បូងឃ្មុំ​ នឹងធ្វើទ្បើងដើមខែក្រោយ បានផ្តល់ភាពសប្បាយរីករាយជូនពលរដ្ឋ

ក្រុងសួង​​៖ ប្រជាពលរដ្ឋបានរៀបចំកម្ម ពិធីចុះចាប់ត្រីតាមបែបបុរាណ បានផ្តល់នៅភាពសប្បាយរីករាយ ធ្វើឡើងនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នឹងចាប់ផ្តើមធ្វើនៅថ្ងៃ០១ ខែកុម្ភៈ ឆ្នាំ២០២៥​​ នាពេលខាងមុខ។​​ នេះបើយោងតាមការជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់​…។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកមេមត់ កម្មវិធីនឹងចាប់ផ្តើមធ្វើពីម៉ោង៩:០០នាទីព្រឹក ដោយត្រូវជួបជុំគ្នានៅក្នុងបរិវេណបឹងត្រពាំងក្រមវេលាម៉ោង៧:៣០នាទី។​ ​​ក្នុងនោះឧបករណ៍សម្រាប់ចាប់ត្រី ត្រូវមានដូចជា អង្រុត, ឈ្នាង, ត្រក, ក្អុះ ។ល។​ ការរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណនេះដែរ គឺក្រោមអធិបតីភាព លោក​​​​ ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងភរិយា។ គួរដឹងដែរថា បឹងត្រពាំងក្រម មានផ្ទៃដីប្រមាណ៣០ហិកតា ជារៀងរាល់ឆ្នាំមុនពិធីចាប់ត្រីមកដល់ អាជ្ញាធរមិនអនុញ្ញាតឱ្យពលរដ្ឋនេសាទត្រីក្នុងបឹងនេះទេ គឺដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រីជាលក្ខណៈប្រពៃណី។​​ រៀងរាល់ដើមឆ្នាំ ក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅភូមិសាទុំ តែងតែប្រារព្ធពិធីចាប់ត្រីយកមកចម្អិនហូបជុំគ្នា​​ ជាទំនៀមទម្លាប់តាំងពីដើមរហូតមកដល់សព្វថ្ងៃ។

សូមជម្រាបថា​​ បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ពិធីចាប់ត្រីបែបប្រពៃណីនៅឆ្នាំ២០២៤ មានការចូលរួមពីភ្ញៀវមកពីតាមបណ្តាភូមិស្រុកជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ៩៨៥០០នាក់ ដែលក្នុងនោះក៏មានភ្ញៀវអន្តរជាតិចំនួន២នាក់បានចូលរួមចាប់ត្រីផងដែរ។​ ពិធីចុះចាប់ត្រីតាមបែបបុរាណនេះ​​ ​មិនមែនមានធ្វើតែអ្នកខេត្តត្បូងឃ្មុំទេ​ ជាក់ស្តែង អ្នកខេត្តសៀមរាប​​ដែលរស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ក៏ធ្វើពិធីនេះក្នុងបឹងបុរាណ «ត្រពាំងបឹង» ដូចគ្នា ដែលអ្នកភូមិរួមគ្នាអភិរក្សត្រីមិនឱ្យមានការនេសាទផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នាមួយឆ្នាំម្ដង ក្នុងឱកាសធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ៕

You might like