ត្បូងឃ្មុំះ- ស្រ្តីម្នាក់ជាគ្រូបង្រៀន ត្រូវបានបុរសជាប្តី ប្រើហឹង្សា កាប់សម្លាប់ នៅស្រុកមេមត់ ខេត្តត្បួងឃ្មុំ ដោយសារជម្លោះ លែងលះមិនដាច់ស្រេច។
ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ខែមករាឆ្នាំ ២០២៥ នៅភូមិត្រមោង ឃុំត្រមោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
យោងតាមសមត្ថកិច្ច មូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចន ស្រី ម៉ាច ភេទស្រីអាយុ ២៧ឆ្នាំ មុខរបរ ជាគ្រូបង្រៀន រស់នៅភូមិសង្កែថ្មី ឃុំមេមោង ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ។
ជនល្មើស មានឈ្មោះ ខឿន ណុប ត្រូវជាប្តី ជនរងគ្រោះ សព្វថ្ងៃ រស់នៅ ភូមិ ត្រមោង ឃុំត្រមោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
សមត្ថកិច្ចបន្តរថា មូលហេតុដោយសារ គ្រួសារនេះ មានជម្លោះលែងលះ គ្នាមិនទាន់ដាច់ស្រេច ដោយមានការហាមឃាត់ ពីប្តី មិនឲ្យក្រុមគ្រួសារខាងប្រពន្ធជាពិសេស ជនរងគ្រោះ ជាប្រពន្ធ មិនឲ្យទៅជួបលេងជាមួយកូនស្រី នោះទេ ដោយសារ ជនរងគ្រោះនាងជាម្តាយ ចិត្តមិនដាច់អាណិតកូនក៏ចូលទៅរកជួបកូន
ស្រី ក៏កើតជម្លោះ ឈានដល់ហឹង្សាកាប់សម្លាប់ជនរងគ្រោះតែម្តង ។
សមត្ថកិច្ចបន្តរថា បច្ចុប្បន្នជនសពជនរងគ្រោះត្រូវបានប្រគល់ជូន ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ចំពោះជនសង្សយ័ បាននាំយកកូនស្រីម្នាក់រត់គេចខ្លួន ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕
