បញ្ជូនជនជាតិថៃប្រុសស្រី៤នាក់ទៅប្រទេសរបស់ខ្លួនវិញ

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នគរបាលអន្តោប្រវេស្ដន៍សហការជាមួយមន្ត្រីជំនាញបណ្ដេញជនជាតិថៃលួចឆ្លងដែនខុសច្បាប់ទៅប្រទេសរបស់ខ្លួនវិញ បន្ទាប់ពីជំនាញ រកឃើញថា ជនជាតិថៃទាំងនោះបានឆ្លងដែន និងស្នាក់នៅ ធ្វើការ រកស៊ីដោយឋុសច្បាប់ (គ្នានលិខិតឆ្លងដែន)។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

យោងតាមបញ្ជារ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក VARUNEE MANGKORN ឋានៈនាយរងផ្នែក ប៉ុស្តិ៍នគរបាលអន្តោប្រវេស្ដន៍ច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ចប់សព្វគ្រប់នៅវេលាម៉ោង១១ និង ៣០នាទីនាថ្ងៃដដែល ៕

You might like