ភ្ញៀវទេសចរណ៍ដែលចូលចិត្តទស្សនាសត្វស្លាបប្រភេទកម្រ​​ អាចទៅលេងនៅ«អាងត្រពាំងថ្ម»

បន្ទាយមានជ័យ៖​​​ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអាចជិះទូក ទៅលេងកម្សាន្ត និងទស្សនាវ៉ូងសត្វស្លាប ភ្ញៀវទេសចរក៏អាចងូតទឹកលេងផងដែរ នៅរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រមួយ ​និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជ ដែលស្ថិតនៅតំបន ​​​​អាងត្រពាំងថ្ម​ មានចម្ងាយ​៦៦គីឡូម៉ែត្រពីទីរួមខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

រូបភាពយកពីក្រសួងព័ត៌មាន
រូបភាពយកពីក្រសួងព័ត៌មាន

មន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា​ អាងត្រពាំងថ្ម​ បាននិងកំពុងទាក់ទាញភ្លៀវទេសចរមកលេងកម្សាន្ត​​ ទស្សនាទេសភាពសត្វកម្រជាច្រើនប្រភេទមានដូចជា សត្វក្រៀល សត្វរមាំង ហើយតំបន់នេះក៏ជាទីកន្លែងដែលអាចឱ្យបងប្អូនប្រជាសហគមន៍រកប្រាក់ចំណូលបានតាមរយៈធ្វើមគ្គទេសក៍នាំភ្ញៀវទេសចរដើរកម្សាន្តតាមព្រៃ តាមសហគមន៍ ស្វែងយល់ពីសក្តានុពលធនធានធម្មជាតិ ការលក់ដូរផលិតផលសហគមន៍ ការផ្ដល់សេវាចម្អិនម្ហូប និងរៀបចំផ្ទះស្នាក់ជាដើម។​​ ​នៅអាងត្រពាំងថ្ម​ មានការសាងសង់ប៉មដែលអាចឱ្យអ្នកទេសចរអាចទស្សនាសត្វ និងទេសភាពកាន់តែច្បាស់។​ អាងត្រពាំងថ្ម​ អាចស្តុកទឹកបានចំនួន​១៨០លានម៉ែត្រគូប​​​​ សម្រាប់ជួយផ្គត់ផ្គង់ដល់ដំណាំស្រែចំការរបស់ប្រជាកសិករនៅក្បែរនោះ។

សត្វក្រៀល 
សត្វក្រៀល 

​ជាមួយគ្នាបើតាម ក្រសួងព័ត៌មាន​​​ បានឱ្យដឹងដែរថា​​​ ត្រពាំងថ្មជាអាងប្រវត្តិសាស្ត្រ ដែលជីកកសាងឡើងនៅសម័យប៉ុលពតហើយមនុស្សស្លាប់រាប់ម៉ឺននាក់កាលកសាងអាងនេះ។ អាងនេះ​ត្រូវបានព្រះរាជក្រឹត្យកំណត់ឱ្យទៅជាតំបន់ការពារ និងរក្សាទុកជាដែនបម្រុងដ៏សំខាន់សម្រាប់អភិរក្សសត្វក្រៀល និងសត្វស្លាបដទៃទៀតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០០០ ដោយកាលនោះមានសត្វក្រៀលដំបូងតែ២០០ក្បាលប៉ុណ្ណោះ​​ប៉ុន្តែគិតត្រឹមឆ្នាំ២០២៣​​​ ចំនួនសត្វក្រៀលបានកើនឡើងដល់ជាង៨០០ក្បាលហើយ៕

រូបភាពយកពីក្រសួងព័ត៌មាន
រូបភាពយកពីក្រសួងព័ត៌មាន
រូបភាពយកពីក្រសួងព័ត៌មាន
រូបភាពយកពីក្រសួងព័ត៌មាន
រូបភាពយកពីក្រសួងព័ត៌មាន
រូបភាពយកពីក្រសួងព័ត៌មាន
រូបភាពយកពីក្រសួងព័ត៌មាន
រូបភាពយកពីក្រសួងព័ត៌មាន

You might like