បាត់ដំបង៖- មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលក្នុងករណីផ្ទុះមីនសល់ពីសម័យសង្គ្រាម ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង៣៣នាទីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២៥នៅត្រង់ចំណុចភូមិកូនភ្នុំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
– របាយការណ៍បញ្ជាក់ថាៈ មានករណីផ្ទុះមីនតោនបណ្ដាលឲ្យរងរបួសមនុស្ស២នាក់ធ្ងន់ម្នាក់ជាអ្នកបើកបរ ឈ្មោះ ថៃ សឿន អាយុ ៤២ឆ្នាំ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្ដា ស្រុកសំពៅលូនខេត្តបាត់ដំបង រងរបួសធ្ងន់ដាច់កជើងទាំងពីរ ចំណែកឯម្នាក់ទៀតដែលនៅជិះខាងក្រោយរថយន្តរងរបួសដៃស្រាល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– អ្នកទាំង២ត្រូវបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដោយឡែកបុរសឈ្មោះ ថៃ សឿន ដែលរងរបួសធ្ងន់ធ្ងរបានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
– ក្រោយកើតហេតុគេឃើញមន្ត្រីជំនាញចុះទៅពិនិត្យនិងធ្វើកំណត់ហេតុ។
– បញ្ជាក់ថា រថយន្តនេះបានចូលទៅដឹកដំឡូងមី នៅតាមចំការ របស់ប្រជាពលរដ្ឋ ក៏ជួបគ្រោះផ្ទុះមីននេះតែម្តង៕
