ស្លាប់ម្នាក់ របួស២នាក់ ករណីអគ្គិសនីឆក់នៅស្រុកទ្រាំង ខេត្តតាកែវ

តាកែវះ- មនុស្សម្នាក់បានស្លាប់និង២នាក់ទៀតរងរបួស ករណីអគ្គិសនីឆក់កាលពីវេលាម៉ោង១១.២០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិត្រពាំងប្រិយឃុំអង្គខ្នុរស្រុកទាំងខេត្តតាកែវ។

– លោកអធិការនគរបាលស្រុកទ្រាំងបានអោយដឹងថា មុនពេលកើតហេតុនៅផ្ទះឈ្មោះអៀម ស៊ីណា ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិឃុំខាងលើបានជួលជាងមកធ្វើផ្ទះហើយជាងក៏ចាប់ផ្តើមចូលមកបុកគ្រឹះ តែជាអកុសលឡានស្ទូចបានស្ទូចសសរបុកគ្រឹះខុសបច្ចេសកទេសដងសន្ទូចក៏បានប៉ះនឹងខ្សែអគ្គីសនីក៏បានឆក់ចំនួនបីនាក់ របួស២នឹងស្លាប់០១នាក់តែម្តង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោកអធិការនគរបាលស្រុកបានបន្តទៀតថាជនរងគ្រោះទាំង៣នាក់នោះមាន ១.ឈ្នោះម៉ៃ ស៊ីណា ភេទប្រុស អាយុ២៤ឆ្នាំមានស្រុកកំណើត ភូមិតាខិណ ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង(អ្នកបញា្ជឡានស្ទូច)ចូលសង្គ្រោះបន្ទាន់ពេទ្យ ជីឡាក្រុងដូនកែវ។

– បច្ចុប្បន្ន ស្នាក់នៅជាមួយថៅកែសង្កាត់ភ្លើងឆេះរទេះ ខណ្ឌ័កំបូល រាជធានីភ្នំពេញ។ ២.ឈ្មោះរាម ឡង ភេទ ប្រុសអាយុ២៧ឆ្នាំភូមិគោកជ ឃុំស្តៅ ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។ បច្ចុប្បន្ន ស្នាក់នៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ មុខរបរកម្មករ។ ៣.ឈ្មោះ ដុក រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ(បានឆក់ស្លាប់នៅនឹងកន្លែង) ស្រុកកំណើត ភូមិទេបអជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ មុខរបរកម្មករ សុខភាពធម្មតាបច្ចុប្បន្ន រស់នៅភូមិឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ៕

 

 

You might like