បុរសជនជាតិព្នងម្នាក់ស្លាប់ ដោយសារដំរីជាន់នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី

មណ្ឌលគីរីះ- បុរសជនជាតិព្នងម្នាក់ត្រូវបានស្លាប់ដោយសារដំរីជាន់ នៅចំណុចអូរច្រា ស្ថិតនៅភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

– ជនរងគ្រោះឈ្មោះ ព្លឹង គោញ ៥២ឆ្នាំ ជនជាតិពូនង សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមការឲ្យដឹងពីកូនប្រុសជនរងគ្រោះបានប្រាប់ថា ឪពុក គេបានចេញដំណើរ ទៅដាក់អន្ទាក់មាន់ព្រៃ ស្រាប់បាត់ដំណឹងមិនឃើញមកផ្ទះវិញ រូបគេបានរត់ទៅរក ពូ របស់គេជូនទៅព្រៃតាមរកឪពុក ស្រាប់តែ ប្រទះឃើញសាកសព ឪពុកខ្ទេចខ្ទីអស់ ពូរបស់គេបានរាយការណ៍តាមទូរសព្ទ័មក សមត្ថកិច្ចមូលដ្ឋានភ្លាមៗ៕

 

 

You might like