កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញកំពុងស្រាវជ្រាវរកអ្នកបញ្ជាក្មេងប្រុសម្នាក់ឱ្យដើរលួចគេជាច្រើនកន្លែង

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាមីៗនេះមានការជជែក និងចែករំលែកគ្នាពាសពេញបណ្ដាញសង្គម ជុំវិញសកម្មភាពរបស់កុមារាម្នាក់ ត្រូវពលរដ្ឋឃាត់ខ្លួន ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិស្ទើរគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន​ ដោយមានមេខ្លោងដឹកតាមម៉ូតូ ដើម្បីទម្លាក់តាមទីតាំងដែលត្រូវធ្វើសកម្មភាព។ យ៉ាងណាមិញ ករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោក សំ វិច្ឆិកា បានបញ្ជាក់បន្តទៀតថា ពាក់ព័ន្ធករណីខាងលើនេះ លោកបានបញ្ជូនសំណុំរឿងទៅកម្លាំងជំនាញដើម្បីបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារានោះធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋតាមមូលដ្ឋាន។ មកទល់ពេលនេះ កុមារាដែលជាប់ពាក់ព័ន្ធអំពើលួចត្រូវសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនឹងមើលថែ។​

លោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 
លោកសំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 

ទោះបីយ៉ាងណា ជុំវិញករណីខាងលើ មហាជនជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមជឿជាក់ថា អាជ្ញាធរនឹងឆាប់វែកមុខមេខ្លោងរូបនោះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ក្នុងពេលឆាប់ៗមិនខាន ព្រោះថា ករណីនេះមិនមែនទើបតែនឹងកើតមានឡើងនោះទេ ស្របពេលតួអង្គក្នុងអំពើចោរកម្មទាំងអស់ គឺសុទ្ធសឹងជាកុមារាដែលប្រព្រឹត្តិបទល្មើសជាហូរហែរ ទៅតាមការបញ្ជារបស់អ្នកនៅពីក្រោយខ្នង ខណៈរូបភាពបែបនេះត្រូវពលរដ្ឋទូទៅចាត់ទុកថា ជាអំពើអមនុស្សធម៌បំផុត ព្រោះថាក្មេងក្នុងវ័យនេះ ប្រៀបបាននឹងក្រដាស-ស ប្រសិនបណ្តុះបណ្ដាលរឿងមិនល្អតាំងពីក្មេង នោះវាអាចជះឥទ្ធិពលអាក្រក់ដល់សង្គម ព្រមទាំងខ្លួនឯងផ្ទាល់នាពេលខាងមុខ៕

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

You might like