ព្រះសីហនុះ- កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចុះពិនិត្យនិងជំរុញសកម្មភាពផ្តល់សេវាសុខភាពជូនពលរដ្ឋ នៅមណ្ឌលសុខភាពតក្កវិទ ស្ថិតនៅ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។
– សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– លោកអភិបាលស្រុកបញ្ជាក់ថា ស្រុកកំពង់សីលាជាមូលដ្ឋានមួយឆ្ងាយពីទីប្រជុំជនខេត្ត ដូច្នេះមណ្ឌលសុខភាពមានសារៈសំខាន់បំផុតផ្នែកសុខភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជាស្ត្រីសម្រាលកូនខ្ចីជាដើម ក្នុងនោះលោកអភិបាលស្រុកក៍បានលើកសរសើរដល់មន្ត្រី បុគ្គលិកនិងគ្រូពេទ្យនៅមណ្ឌលសុខភាពនេះដែលខិតខំបម្រើសេវាសុខភាពជូនពលរដ្ឋ។
– លោកអភិបាលស្រុកក៍បានឧបត្ថម្ភថវិកាចំនួន១០ម៉ីនរៀលជូនដល់ស្ត្រីមកសម្រាលកូននៅមណ្ឌលសុខភាពនេះ ផងដែរ ៕

