ឌុប​បង​ថ្លៃ​ទៅ​ធ្វើ​ការ​ត្រឡប់​មក​វិញ​ជួប​គ្រោះ​ថ្នាក់​ស្លាប់​ដោយមិនដឹងមូលហេតុនៅ​លេី​ស្ពាន​ព្រែក​ព្នៅ​

ភ្នំពេញ​៖​- បុរសម្នាក់បើកម៉ូតូ​ឌុប​បង​ថ្លៃ​ទៅ​ធ្វើ​ការ​ពេល​បើកត្រឡប់​មក​វិញ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដួល​បោក​ទៅ​នឹង​ថ្នល់​ស្លាប់​នៅ​លេី​ស្ពាន​មិន​ដឹង​មូលហេតុ​។

– ហេតុការណ៍នេះបង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​ម៉ោង​៦យប់​ថ្ងៃ​ទី​១២ខែ​មករា​ឆ្នាំ​២០២៥​នៅ​លេី​ស្ពាន​ ព្រែក​ព្នៅ​ ដែល​ស្ថិត​នៅ​សង្កាត់​ព្រែក​ព្នៅ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។

– សមត្ថកិច្ចបានឲ្យដឹងថា សព​ឈ្មោះ​ ទេព​ សំណាង អាយុ​ ២០ឆ្នាំ​ មុខរបរ​សំណង់​ ស្នាក់​នៅ​ សង្កាត់​ឡកំប៉ោ​ សង្កាត់​ស្វាយ​ប៉ាក​ខណ្ឌ​ឫស្សី​កែវ​ មាន​ស្រុក​កំណើត​នៅ​ ឃុំស្វាយតង​ខាង​ជេីង​ ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត​ ។

– ប្រភពព័ត៌មានពីបងស្រីជនរងគ្រោះបានឲ្យដឹង​ថា​ នៅ​មុន​ពេល​កេីត​ហេតុ​ជន​រងគ្រោះ​បាន​ឌុប​គាត់​ពី​បន្ទប់ជួល​នៅ​ម្តុំ​ រង្វង់​មូល​អប្សរា​ សង្កាត់​ស្វាយ​ប៉ាកហេីយ​ឆ្លង​ស្ពាន​ព្រែក​ព្នៅ​ពី​លិច​ទៅ​កេីត​ ខណៈត្រឡប់​មក​វិញ​ក៏​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ឃេីញ​ដួល​នៅ​លេី​ស្ពាន​ស្លាប់​។

– បន្ទាប់ពីកេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ព្រែក​ព្នៅ​ដេីម្បី​ធ្វើ​កំណត់ហេតុរង់ចាំ​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព​នៅ​ចំណុច​កេីត​ហេតុ​ ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​សព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

You might like