ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានចុះអនុស្សរណៈយោគយល់គ្នាលើការធ្វើបរិវត្តកម្មឌីជីថល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថាប័នទាំងពីរ…។ 
សេចក្តីប្រកាសព័ត៌មានរួមដដែលបានឱ្យដឹងថា គោលបំណង៣ធំៗ ក្នុងការចុះអនុស្សរណៈនេះ រួមមាន៖ ទី១. ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) ទី២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធអុីនធឺណិតឥតខ្សែសម្រាប់ការប្រើប្រាស់ ទី៣. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចាំបាច់សម្រាប់សម្រួលដល់ការបំពេញតួនាទីនិងភារកិច្ចកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។

សូមជម្រាបថា បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សាមានចំនួន២៤៕



