អន្តរជាតិះ- ចូលឆ្នាំ២០២៥មិនទាន់បានកន្លះខែផង ពិភពលោកបានជួបគ្រោះកាចផ្ទួនៗ បណ្តាលឲ្យមនុស្សស្លាប់រាប់រយនាក់ និងបង្កការបំផ្លិចបំផ្លាញយ៉ាងមហន្តរាយ។
១. អំពើភេរវកម្មនៅអាមេរិក ថ្ងៃទី១ខែមករា
មនុស្សចំនួន១៥នាក់ត្រូវបាត់បង់ជីវិតក្នុងវាយប្រហារភេរវកម្មនៅទីក្រុង New Orleans នៃរដ្ឋ Louisiana ដោយភេរវករបានបើករថយន្តភីកអាប់មួយគ្រឿង បុករះមនុស្ស។ បូលិសបញ្ជាក់ថា ភេរវករមានឈ្មោះ Shamsud-Din Jabbar ជាពលរដ្ឋអាមេរិកនិងជាអតីតយុទ្ធជន មកពីរដ្ឋ Texas ប៉ុន្តែរូបគេមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម។
– សូមចុច Subscribe Channel Telegram (KTN) https://t.me/topnewsktn ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
២. រញ្ជួយដីនៅទីបេ ថ្ងៃទី៧ខែមករា
រញ្ជួយដីកម្រិតធ្ងន់៧.១រ៉ិចទ័រ បានវាយប្រហារទីក្រុង Shigatse បណ្តាលឲ្យមនុស្សស្លាប់១២៦នាក់ និងជាង១៨៨នាក់រងរបួស។ រញ្ជួយដីនេះមានចំណុចកណ្តាល ក្នុងទីប្រជុំជន Tsogo ជាមួយជម្រៅ១០គីឡូម៉ែត្រ។
៣. ភ្លើងឆេះព្រៃនៅ Los Angeles ថ្ងៃទី៨ខែមករា
ភ្លើងឆេះព្រៃសកម្មចំនួន៥ ដូចជា Palisades, Eaton, Kenneth, Hurst និង Lidia បានវាយប្រហារទីក្រុង Los Angeles ខណៈតួលេខមនុស្សស្លាប់ កើនដល់១១នាក់ ចំណែកមនុស្សជិត២០ម៉ឺននាក់ ត្រូវបង្ខំជម្លៀសចាកចេញពីផ្ទះសម្បែង។ អគ្គិភ័យដ៏កាចសាហាវនេះ បានឆាបឆេះលើផ្ទៃដីសរុប ១១ ៧៥៧ហិកតា និងដុតកម្ទេចសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ១០ ០០០៕
