គ្រោះថ្នាក់ចរាចរណ៍ផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យមនុស្ស៤នាក់ ស្លាប់និងរបួស

ភ្នំពេញ៖ – មនុស្សមួយគ្រួសារ មានគ្នា ០៤នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវ៦០ម៉ែត្រ បណ្តាលឲ្យ មនុស្សស្លាប់ ០៣នាក់ ឪពុក និងកូន ០២ នាក់ រីឯម្តាយរងរបួសធ្ងន់ ។

– ករណីនេះកើតឡើងដោយរថយន្ត បើកបុកម៉ូតូ យ៉ាងពេញទំហឹង នៅ លើដងផ្លូវ៦០ម៉ែត្រ ,ក្នុងភូមិចេក, សង្កាត់ជើងឯក, ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ កាលពីម៉ោង ប្រមាណ១៧,ជាង ល្ងាចថ្ងៃទី ១០ខែមករាឆ្នាំ២០២៥ ។

– យោងតាមកាមេរ៉ាសុវត្តិភាព បានបញ្ជាក់ថារថយន្ត ម៉ាក តូយ៉ូតា តាកូម៉ា ភីអាប់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញៈ 2- BS 1023ធ្វើដំណើបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុបានរេចង្កូត ចូលមកបុក ម៉ូតូ ជនរងគ្រោះយ៉ាងពេញទំហឹងតែម្តង។

– ក្នុងហេតុការណ៍នេះសមត្ថកិច្ចពិនិត្យឃើញថា កុមារតូចម្នាក់បានស្លាប់នៅកន្លែងកើតហេតុ រីឯឪពុក ម្តាយនិងកូនម្នាក់ទៀតរបួសធ្ងន់ ដឹកបញ្ជូនទៅមន្ទីរពេទ្យ។

យោងតាមសមត្ថកិច្ចបញ្ជាក់ថា ឪពុកនិងកូនម្នាក់នោះក៏ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យដែរ ដោយសល់តែប្រពន្ឋម្នាក់កំពុងសង្គ្រោះ ដូចនេះគ្រួសារគាត់ស្លាប់អស់០៣ នាក់ ហើយ។

សមត្ថកិច្ចខណ្ឌ័ដង្កោ បានឲ្យដឹងទៀតថាអ្នក បើកបរ រថយន្តមានឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិព្រែកហូខាងកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ, ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន យកមកពិនិត្យជាតិអាកុល មានកម្រឹត ដល់ ០,៤៦មីលីក្រាម/លីត្រ ។
ចំពោះជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ រកសាច់ញាត្តិ ដើម្បីប្រគល់សាកសពជូនយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ ចំណែកជនបង្ករនិងវត្ថុតាង សមត្ថកិច្ចបង្កសំណុំរឿង បន្តរនិតិវិធីតាមច្បាប់ ៕

 

You might like