ខេត្តក្រចេះ ៖- ស្ត្រីម្នាក់បានស្លាប់ ដោយសារតែ បុរសជាប្តី បានយកកូនកាំបិត អា.ករប្រពន្ធរហូត ស្លាប់ សង្សយ័ភ្លើងប្រច័ណ្ឌ។
– ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូងខេត្តក្រចេះ។
– ក្រោយធ្វើសកម្មភាពបុរសជាប្ដីបានជិះម៉ូតូរត់គេចខ្លួន ហើយទៅបញ្ចប់ជីវិតខ្លួនឯងដោយចង ក សម្លាប់ខ្លួន តាមក្រោយ។
– សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
– ចំណែកជនសង្ស័យឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ៕


