លោក Elon Musk ​កំពុងចាប់អារម្មណ៍ចង់ទិញក្លិបយក្សនៅ PL មួយនេះ

កីឡាះ- មហាសេដ្ឋីអាមេរិកលោក Elon Musk ត្រូវបានគេរាយការណ៍ថា កំពុងចាប់ចង់ទិញយកក្លិបកំពូលមួយនៅក្របខណ្ឌ Premier League របស់អង់គ្លេស ។​នេះបើយោងតាមប្រភពពីឪពុករបស់គាត់គឺលោក Errol​ Musk។ ​

– ជាការពិតមហាសេដ្ឋី​លោក Elon Musk មានបំណង់ចង់ទិញក្លិបនៅលីគអង់គ្លេស ដែលត្រៀមទឹកប្រាក់ប្រមាណ ៥.៣៧ពាន់លានដុល្លារ ដែលមានទស្សនវិស័យចង់ទិញក្លិប Liverpool ។

– ​លោក Errol Musk បាននិយាយថា កូនប្រុសរបស់លោកពិតជាអាចមានលទ្ធភាពទិញ Liverpool ប្រសិនបើគាត់សម្រេចចិត្តបន្តឱកាសក្នុងការទិញនោះ ខណៈក្លិបហង្សក្រហមមួយនេះ នឹងអាចជាក្លិបថ្លៃបំផុតទី៤ នៅលើពិភពលោកដែលមានតម្លៃប្រមាណ ៥.៣៧ពាន់លានដុល្លារ ប៉ុន្តែអ្នកជំនួញរូបនេះមានទ្រព្យសម្បត្តិសុទ្ធប្រមាណ ៤២៦.៥ ពាន់លានដុល្លារ បើយោងតាមទស្សនាវដ្តី Forbes ។

– ​ប៉ុន្តែយ៉ាងណាមិញម្ចាស់បច្ចុប្បន្នរបស់ក្លិប Liverpool ត្រូវបានគេរាយការណ៍ថា មិនមានបំណងចង់លក់ក្លិបទៅឱ្យមហាសេដ្ឋី Elon Musk នោះទេ៕

 

You might like