ផ្លូវការ ៖ West Ham ប្រកាសតែងតាំងលោក Potter ជាគ្រូបង្វឹកថ្មី

កីឡាះ- ក្លឹបញញួរធំ West Ham បានប្រកាសតែងតាំងអតីតគ្រូបង្វឹក Chelsea លោក Graham Potter ជាគ្រូបង្វឹកថ្មីរបស់ពួកគេជាផ្លូវការហើយ បន្ទាប់ពីបណ្ដេញលោក Julen Lopetegui ចេញពីតំណែង។

– លោក Potter ដែលបានទំនេរពីការងារ គិតចាប់តាំងពីខែមេសា ឆ្នាំ២០២៣ មកនោះ បានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំក្លិបញញួរធំលេងនៅ Premier League រយៈពេល ២ឆ្នាំកន្លះ នៅមុនពេលបង្ហាញវត្តមានផ្លូវការក្នុងសន្និសីទ​កាលពីម្សិលមិញ នៅកីឡដ្ឋាន London ផ្ទាល់​៕

 

You might like