អតីត​តំណាងរាស្ត្រ​បក្សប្រឆាំងកម្ពុជា​ ត្រូវគេបាញ់សម្លាប់នៅថៃ

ថៃ/- តុលាការថៃ នៅថ្ងៃពុធនេះ បានចេញដីកាចាប់ខ្លួនជនជាប់ចោទម្នាក់ដែលបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំងកម្ពុជា ក្នុងការវាយប្រហារដ៏សាហាវមួយនៅទីក្រុងបាងកក។

– លោក លឹម គឹមយ៉ា អាយុ ៧៤ ឆ្នាំ ដែលធ្វើដំណើរដល់ប្រទេសថៃ ត្រូវបានបាញ់សម្លាប់ចំនួន ៣ គ្រាប់ កាលពីថ្ងៃអង្គារ ។ នេះបើតាមមន្ត្រីប៉ូលិសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ។

– មន្ត្រី បញ្ជាក់ថា លោក លឹម គឹមយ៉ា ជាពលរដ្ឋខ្មែរ-បារាំង បានធ្វើដំណើរមកប្រទេសថៃពីទឹកដីកម្ពុជា កាលពីថ្ងៃអង្គារជាមួយភរិយា និងប្អូនប្រុសលោក ហើយបន្តតាមរថយន្តក្រុងទៅកាន់ទីក្រុងបាងកក ដែលជាកន្លែងកើតហេតុ។

– ទន្ទឹមនោះ លោក Pol Col Sanong Saengmanee អគ្គនាយកប៉ូលីសនៃសង្កាត់ Chana Songkhram អះអាងថា ដីកាចាប់ខ្លួន នឹងត្រូវចោទប្រកាន់លើបុរសអ្នករត់ម៉ូតូឌុបម្នាក់ អាយុ ៤១ ឆ្នាំពីបទឃាតកម្មគិតទុកជាមុន។

– ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ Siam Boonsom ស្នងការប៉ូលិសក្រុង ក៏បានលើកឡើងថា ការស៊ើបអង្កេតរហូតមកដល់ពេលនេះបង្ហាញថាឃាតករ ប្រើប្រាស់កាំភ្លើងជួល មិនមែនជារបស់ផ្ទាល់ខ្លួននោះទេ។

– គួរបញ្ជាក់ថា លោក លឹម គឹមយ៉ា ជាសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកម្ពុជា មុនការបោះឆ្នោតឆ្នាំ ២០១៨ ជុំវិញផែនការក្បត់ជាតិ ៕

 

You might like