តារា រ៉េប (Rothko)បានលាចាកលោកនេះហើយដោយជួបគ្រោះថ្នាក់ចរាចរណ៍ យប់ម៉ិញ

ភ្នំពេញះ តារា រ៉េប រដ្ឋ កូ (Rothko) បានលាចាកលោកយើងនេះហើយ ដោយជួបឧប្បវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត នេះជាដំណឹងដ៏ក្តុកក្តួលមួយសម្រាប់អ្នកគាំទ្រ ។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើង កាលពីម៉ោង ប្រហែល ១ ជាងរំលងអាធ្រាត ឆ្លងចូលព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៥ នៅ តាមដងផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ ។

យោងតាមសេចក្តីរាយការណ៍ បឋម បានឲ្យដឹងថា តារារ៉េប រដ្ឋ កូ (Rothko) ធ្វើដំណើរដោយម៉ូតូ មកដល់កន្លែងកើតហេតុ ក៏ជួបគ្រោះថ្នាក់បុកគ្នាជាមួយរថយន្ត Lexus 330 ពណ៌ ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-4771 យ៉ាងពេញទំហឹងបណ្តាលឲ្យ តារារ៉េប រូបនេះ បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង ។

នៅកន្លែងកើតហេតុ គេឃើញតារារ៉េប ប្រុស,ស្រី ច្រើនរូប រួបនិងអ្នកគាំទ្រ បាននាំគ្នាមក តាំងយប់ ហើយយំសោកបោកខ្លួន ព្រោះតែ ការសោកស្តាយនៃការបាត់បង់មិត្តភក្រ័បងប្អូន ។

យើងខ្ញុំសូមចូលរូម រំលែកទុក្ខនិងសោកស្តាយជាមួយក្រុមគ្រួសារ នៃសព ពីចម្ងាយផង៕

 

You might like