ប្រទះឃើញបុរសជនបរទេសម្នាក់ដេកស្លាប់នៅលេីផ្លូវក្នុងខណ្ឌដូនពេញ​

ភ្នំពេញ៖ – ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ជាជនជាតិបរទេសដេកស្លាប់នៅលើចិញ្ចេីមផ្លូវមុខផ្ទះពលរដ្ឋដោយមិនដឹងមូលហេតុនៅឡើយ។

– ករណីនេះកើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ១៣ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

– ពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា​ គេបានឃើញបុរសខាងលើអង្គុយនៅក្បែររទេះដែក១ នៅខាងមុខផ្ទះល្វែង នៅលើកំណាត់ផ្លូវលេខ១៣​ ដោយស្ថានភាពបុរសខាងលើ ហាក់បីដូចជាមិនស្រួលខ្លួន ហេីយក៏មានមនុស្សយកទឹកទៅឱ្យផឹកផងដែរ​។

– ក្រោយមកស្រាប់តែឃើញគាត់ដង្ហក់ខ្យល់ឈ្លក់ ក្អក ហើយក៏ដេកទៅ។

– ពលរដ្ឋនាំគ្នាទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តសាមុយមកកន្លែងកេីតហេតុ​ ។

– រថយន្តសាមុយរបស់មន្ទីរពេទ្យព្រះអង្គឌួង​បានមកដល់ ហើយក្រុមគ្រូពេទ្យក៏បានចុះមកពិនិត្យ តែជាអកុសលបុរសខាងលើបានស្លាប់បាត់ទៅហើយ ទើបក្រុមគ្រូពេទ្យត្រឡប់ទៅវិញ ដើម្បីទុកឱ្យសមត្ថកិច្ចជំនាញធ្វើការបន្ត។

– សមត្ថកិច្ចមូលដ្ឋានបានធ្វើការហ៊ុមព័ទ្ធខ្សែក្នុងប្រតិបត្តិការ ដេីម្បីកុំឱ្យមានអ្នកចូលមកក្បែរសព និងបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញខាងកោសល្យវិច័យឲ្យចុះមកពិនិត្យរកមូលហេតុនៃការស្លាប់ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

 

You might like