កីឡាះ- កំពូលខ្សែប្រយុទ្ធ Lionel Messi បានចូលទៅចុចតាមដានគណនីផ្លូវការរបស់ក្លឹប Manchester City នៅលើបណ្ដាញសង្គម Instagram កាលពីម្សិលមិញ ស្របពេលមានពាក្យចចាមអារាមជាច្រើនលើកឡើងថា ក្លិបមួយនេះចង់ខ្ចីជើងខ្សែប្រយុទ្ធរូបនេះរយៈពេល៦ខែ។
– នេះពិតរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះគេកម្រឃើញ Messi ចុច Follow ក្លឹបនៅអង់គ្លេសខ្លាំងណាស់ លើកលែងតែក្រុមតោខៀវ Chelsea មួយគត់ ដែលរូបនេះបានចុចតាមដានជាច្រើនឆ្នាំមកហើយ។
– ប៉ុន្តែឥលូវនេះនៅសុខៗ ស្រាប់តែឃើញ Messi ចុច Follow ក្លឹប Manches ter City។នេះជាតម្រុយមួយថា តើរូបគេអាចនឹងផ្លាស់មកក្លិបអង់គ្លេសមួយនេះឬយ៉ាងណា? ដូច្នេះរងចាំតាមដានទាំងអស់គ្នា៕
