ក្មេងទំនើងមួយក្រុមក្នុងក្រុង ប៉ោយប៉ែតត្រូវបានបង្ក្រាប ជាបន្តបន្ទាប់

បន្ទាយមានជ័យ ៖- កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនក្មេងទំនើង ជាច្រើន នាក់ ដែលក្រុមនេះ បានធ្វើសកម្មភាពយ៉ាងសកម្មនៅទីក្រុងប៉ោយប៉ែត។

– សមត្ថកិច្ចបានឲ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងក្រុងប៉ោយប៉ែត មានសកម្មភាព ក្មេងទំនើងមួយក្រុមមានគ្នាជាច្រើននាក់ បានធ្វើសកម្មភាពដេញវាយនិងកាប់ទៅលើ ប្រជាពលរដ្ឋ ដែរចេញពីធ្វើការយប់ស្ងាត់ មិនសូវមានមនុស្សឆ្លងកាត់ និងអត់មានសមត្ថកិច្ចនៅក្បែរ។

– ក្រោយធ្វើសកម្មភាពជិះម៉ូតូដេញវាយទៅលើប្រជាពលរដ្ឋ ក្មេងទំនើងទាំងនេះ តែងតែបំបែកគ្នារត់គេចរៀងៗខ្លួនបាត់អស់ មុនពេលសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

– ទោះជាយ៉ាងនេះក្តី តាមរយៈវិធានការជំនាញរបស់អធិការក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងធ្វើការតាមប្រម៉ាញ់ជាបន្តបន្ទាប់។

– បច្ចុប្បន្នក្រុមក្មេងទំនើងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតកសាងសំណុំរឿងនិងបញ្ជូន ចាត់ការតាមនីតិវិធីច្បាប់៕

 

You might like