រថយន្តម៉ាស្តា BT50 មួយគ្រឿងឆេះស្ទើរទាំងស្រុង ពេលកំពុងបើកបរ នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ រថយន្តម៉ាស្តា BT50 មួយគ្រឿង
ត្រូវបានអគ្គីភយ័ឆាបឆេះអស់ស្ទើរទាំងស្រុង ខណ កំពុងបើកបរ តែអ្នកបើកបានរួចផុតពីគ្រោះថ្នាក់និងកំពុងរត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលត្រូវអគ្គិភ័យឆាបឆេះនេះម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5366 ត្រូវបានភ្លើងឆេះស្ទើរតែទាំងស្រុង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបើកបរជាធម្មតា ស្រាប់តែភ្លើងឆាបឆេះតែម្តង មិនដឹងថាឆ្លងចរន្តភ្លើងឬយ៉ាងណានោះទេ។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានគេចខ្លួនបាត់ ហើយក្រោយពន្លត់ភ្លើងរលត់ សមត្ថកិច្ចបានស្ទូចយករថយន្តនេះទៅរក្សាទុកដើម្បីស្រាវជ្រាវបន្ត៕

 

You might like