សមត្ថកិច្ច ចាប់ខ្លួនជនសង្សយ័ជាប់ពាក់ពន្ធ័ករណី ដុតសម្លាប់មនុស្សលើរថភ្លើងក្នុងក្រុងញូវយ៉ក

អន្តរជាតិះ- ជនសង្ស័យម្នាក់ត្រូវប៉ូលិសចាប់ខ្លួននៅទីក្រុងញូវយ៉ក ជុំវិញហេតុការណ៍ដុតសម្លាប់ស្ត្រីម្នាក់ដ៏រន្ធត់ នៅលើរថភ្លើងក្រោមដីឆ្ពោះទៅទីក្រុង Brooklyn ។

– ស្នងការប៉ូលីស លោកស្រី Jessica Tisch បានពណ៌នាឧប្បត្តិហេតុ កាលពីថ្ងៃអាទិត្យថា ជាឧក្រិដ្ឋកម្មដ៏ថោកទាបបំផុតដែលមនុស្សម្នាក់ សម្លាប់មនុស្សម្នាក់ផ្សេងទៀត ។

– លោកស្រី បញ្ជាក់ថា អំឡុងពេលកើតហេតុស្ត្រី​រងគ្រោះ ស្ថិត​នៅ​លើ​ទូររថភ្លើង​អក្សរ F ដែលឆ្ពោះទៅក្រុង Brooklyn ហើយក៏ត្រូវបាន​បុរស​ម្នាក់​ ធ្វើសកម្មភាពដោយប្រើ​ភ្លើង​ដុតសម្លៀក​បំពាក់​របស់​គេតែម្ដង ។

– ស្ត្រីរងគ្រោះ បានស្លាប់នៅកន្លែងកើតហេតុ ដោយបន្ថែមថា ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីព្យាយាមរត់គេចទៅខ្សែរថភ្លើងក្រោមដីមួយទៀត។

– ប៉ូលិស​ ក៏បាន​បន្ថែមថា មុនពេលកើតហេតុទាំងស្ត្រីរងគ្រោះ និងជនសង្ស័យ គឺគ្មាន​ទំនាក់ទំនងអ្វីនឹងគ្នានោះទេ ខណប៉ូលិស​ កំពុង​ធ្វើ​ការ​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ និង​មូលហេតុ​នៃ​ការដុតសម្លាប់នេះផងដែរ៕

 

 

You might like