រថយន្ត២គ្រឿង ល្បឿនលឿនបុកគ្នាពេញមួយទំហឹងបណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសម្នាក់

ប៉ៃលិន៖- រថយន្តពីគ្រឿង បើកបរបញ្ច្រាសទិសគ្នា បុកគ្នាពេញទំហឹង បង្កឲ្យមនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ។

– ករណីនេះកើតឡើង លើផ្លូវជាតិលេខ ៥៧ នៅចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ចំណុចមុខកាហ្វេឃុននារី ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ។

– សមត្ថកិច្ចជំនាញបានឲ្យដឹងថា÷-ភាគី (ក )ឈ្មោះ មាស សុធា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(ស្លាប់នៅកន្លែងកេីតហេតុ) បេីកបររថយន្ត ម៉ាកព្រូសពណ៌ខៀវ ស៊េរីឆ្នាំ២០០៦ ពាក់ផ្លាកលេខបាត់ដំបង2B-5952 ទិសដៅពីលិចទៅកេីត , ខូចខាតកម្រិតធ្ងន់ ។

– រីឯ-ភាគី(ខ) ឈ្មោះ សួន ពុន្និកា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន( រងរបួសស្រាល បេីកបររថយន្ដម៉ាកTOYOTA HILUX REVO ពណ៌កណ្ដុរប្រមេះ ស៊េរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ2BR-0533 ទិសដៅពីកេីតទៅលិច( រថយន្តខូចខាតកម្រិតធ្ងន់ ។


– សមត្តកិច្ចជំនាញបានបន្តថា÷បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

-ចំណែក៖ភាគីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តប៉ៃលិន។

– ក្រោយពីកើតហេតុសមត្តកិច្ចក៏បានយកវត្ថុតាងទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរក្សាទុករង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ។

You might like