រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល

អន្តរជាតិះ- ជារឿងដ៏រន្ធត់មួយ ដែលមនុស្សចំនួន១០នាក់នៃគ្រួសារតែមួយ ត្រូវស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះក្នុងតំបន់ពាណិជ្ជកម្មនៃប្រទេសប្រេស៊ីល។

– សូមចុច Subscribe Channel Telegram (KTN) ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤, យន្តហោះខ្នាតតូច Piper PA-42-1000 ​បានហោះបុកអគារចំនួន២ រួចក៏ធ្លាក់ចូលទៅក្នុងហាងលក់គ្រឿងសង្ហារិម បង្កជាអគ្គិភ័យនៅទីក្រុង Gramado។ ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្សចំនួន១៧នាក់​ រងរបួសផងដែរ ខណៈក្នុងនោះមាន២នាក់ របួសធ្ងន់។

– យោងតាមរបាយការណ៍, លោក Luiz Claudio Galeazzi គឺជាអ្នកជំនួញនិងអ្នកបើកយន្តហោះ ដឹកប្រពន្ធកូននិងសមាជិកគ្រូសារ ធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុង Jundiaí នៃរដ្ឋ São Paulo។

– យន្តហោះ Piper PA-42-1000 (រូបថត៖ Private Jet Finder)
យន្តហោះនេះ ទើបធ្វើដំណើរបាន៣គីឡូម៉ែត្រប៉ុណ្ណោះ នៅពេលវាធ្លាក់ ប៉ុន្តែភ្លាមៗ អាជ្ញាធរប្រេស៊ីល មិនទាន់បញ្ជាក់ឡើយថាតើ គ្រោះថ្នាក់នេះបណ្តាលមកពីអ្វី។

– សូមបញ្ជាក់ថា Gramado គឺជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញមួយក្នុងប្រទេសប្រេស៊ីល ដែលមានភ្ញៀវទេសចរយ៉ាងច្រើនកុះករក្នុងរដូវបុណ្យណូអែល។

សូមរម្លឹកផងដែរថា កាលពី ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប្រទេសប្រេស៊ីល ក៏ជួបប្រទះសោកនាដកម្មអាកាសចរណ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល១៧ឆ្នាំផងដែរ នៅពេលយន្តហោះដឹកមនុស្ស ៦២នាក់ ធ្លាក់នៅទីក្រុង Vinhedo ក្នុងរដ្ឋ Sao Paulo ដោយសម្លាប់មនុស្សទាំងអស់៕

 

 

You might like