រកឃើញ ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន EFL Cup ហើយ

កីឡាះ- ​ការប្រកួតបាល់ទាត់ពានរង្វាន់លំដាប់ទី៣ អង់គ្លេស EFL Cup ​បានរកឃើញ ៤ក្រុមចុងក្រោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ២០២៤ហើយ ​ សុទ្ធ​តែ​គីឡូលេងនៅលីគកំពូលដូចគ្នា។

– លទ្ធផល​ការចាប់ឆ្នោតយប់មិញនេះ ពោលគឺក្រុមការពារតំណែងជើងឯក Liverpool ត្រូវប៉ះមាន់ខ្នាយមាស Tottenham Hotspur គ្រាដែលកាំភ្លើងធំ Arsenal ត្រូវ​ប៉ះសារិកាព្រៃ Newcastle United ជាមួយនឹងការប្រកួត ២ជើង។

– ហង្សក្រហម អតីតជើងឯក League Cup ១០សម័យ ត្រូវធ្វើដំណើរទៅផ្ទះរបស់ Spurs សម្រាប់ការប្រកួតបើកឆាកជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ មុនពេលលេងជើងទី២ នៅកីឡដ្ឋាន Anfield របស់ខ្លួន ស្របពេល Arsenal ធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម Newcastle នៅកីឡដ្ឋាន Emirates។

– គួរបញ្ជាក់ផងថា ការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ មុនពេលជើងទី២ ចាប់ផ្តើមថ្ងៃទី០៣ ខែមីនា ខណៈផ្តាច់ព្រ័ត្រធ្វើឡើងតែ ១ជើងប៉ុណ្ណោះនៅកីឡដ្ឋានជាតិអង់គ្លេស Wembley នាថ្ងៃទី១៦ ខែមីនា នៃឆ្នាំដដែល៕

You might like