ព្រះសីហនុ-(សង្ខេបដំណឹង)ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៤ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក មួយគ្រឿង USS SAVANNAH បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុរយៈពេល៥ថ្ងៃ ចាប់ពី ថ្ងៃទី១៦ដល់ថ្ងៃ២០ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចជាមិត្តភាពនៅកម្ពុជា។
– លោកវរនាវីឯក មាន សាវឿន មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម ក្នុងនាមកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានដឹកនាំនាយនាវីជាច្រេីនរូប ក្នុងនោះក៍មានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័ ទទួលស្វាគមន៍ ប្រតិភូនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកនេះផងដែរ៕






