រកឃើញក្រុមខ្លាំង២ ឡើងវគ្គផ្តាច់ព្រ័ត្រពាន Hun Sen Cup ថ្នាក់ខេត្តហើយ

កីឡាះ- ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនឬ Hun Sen Cup លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) បានរកឃើញក្រុមខ្លាំង២ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ និង ក្រុមមន្ទីរ អយក ខេត្តកំពង់ចាម។

– មុនឡើងមកដល់វគ្គនេះក្រុម មន្ទីរ អយក ខេត្តត្បូងឃ្មុំ បានយកឈ្នះលើ​ក្លិបបាល់ទាត់ ឡាយអ៊ិនឃីង ខេត្តសៀមរាប សរុបទាំង២ជើងក្នុងលទ្ធផល (២-0) ចំណែកក្រុមមន្ទីរ អយក ខេត្តកំពង់ចាម បានយកឈ្នះលើ​សមាគមកីឡាបាល់ទាត់ខេត្តកែប សរុបទាំង២ជើងដោយលទ្ធផល (១២-៥)។ សម្រាប់ព័ត៌មានការប្រកួតផ្តាច់ព្រ័ត្រយើងនឹងជម្រាបជូននៅពេលក្រោយ៕

You might like