គ្រូកម្ពុជា គិតថា ការប្រកួតជាមួយសិង្ហបុរី អាចជាការប្រកួតដ៏ពិបាក​មួយសម្រាប់​យើង ប៉ុន្តែខ្ញុំជឿជាក់លើកីឡាកររបស់យើង

កីឡាះ- នៅវេលាម៉ោង ៦:០០ នាទីល្ងាចនេះ (ម៉ោងនៅកម្ពុជា) ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបតតាំងជាមួយក្រុមម្ចាស់ផ្ទះសិង្ហបុរី ក្នុងជំនួបទី២ពូល A នៃពានរង្វាន់ ASEAN Mitsubishi Electric Cup™ 2024 នៅកីឡដ្ឋាន National Stadium, Singapore ប្រទេសសិង្ហបុរី។

– យ៉ាងណាមិញមុនការប្រកួតលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសកម្ពុជា បាននិយាយថា ពួកយើងរីរាយណាស់ដែលបានមកដល់ទីនេះ។ សម្រាប់ក្រុមជម្រើសជាតិសិង្ហបុរីជាក្រុមមួយដែលខ្លាំង ពួកគេមានកម្រិតប្រហាក់ប្រហែលក្រុមជម្រើសជាតិម៉ាឡេស៊ី ដូច្នេះពួកយើងគិតថា ការប្រកួតជាមួយសិង្ហបុរី អាចជាការប្រកួតដ៏ពិបាកផងដែលសម្រាប់យើង។ ប៉ុន្តែខ្ញុំជឿជាក់លើកីឡាកររបស់យើង ហើយពួកយើងនឹងធ្វើអោយបានល្អនៅល្ងាចនេះ។

– សូមជម្រាបថា ការប្រកួតបន្ទាប់របស់ក្រុមគោព្រៃកម្ពុជា នឹងត្រូវប៉ះក្រុមទីម័រខាងកើត នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ទីក្រុងភ្នំពេញ និងចុងក្រោយនឹងធ្វើដំណើរទៅកាន់ទឹកដីថៃ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ៕

 

You might like