ហ្សឺណែវ៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានអះអាងថាកាលពីថ្ងៃសុក្រទី៧ខែធ្នូថា ប្រជាជនរហូតដល់ ១លាន៥សែននាក់នឹងត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីការកើនឡើងនៃការប្រយុទ្ធគ្នាដ៏សាហាវនៅក្នុងប្រទេសស៊ីរី ខណៈក្រុមឧទ្ទាមបានបន្តវាយលុកប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។
អំពើហិង្សាបានបង្ខំឱ្យមនុស្ស២៨ ០០០០ នាក់រស់ភៀសរួចមកហើយចាប់តាំងពីបានផ្ទុះឡើងនៅចុងខែវិច្ឆិកា។ នេះបើតាមលោក សាម៉ឺ អាប់ឌែលចាប៊ឺ (Samer AbdelJaber) នាយកកម្មវិធីស្បៀងអាហារពិភពលោកសម្រាប់ការសម្របសម្រួលគ្រាអាសន្ន ការវិភាគយុទ្ធសាស្ត្រ និងការទូតមនុស្សធម៌ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវ។ លោកបានបន្ថែមថា ៖«ប្រសិនបើស្ថានការណ៍នៅតែបន្តវិវឌ្ឍ យើងពឹងថានឹងមានប្រជាជនសរុបប្រហែល ១លាន៥នាក់ ដែលនឹងត្រូវផ្លាស់ទីលំនៅ ហើយនឹងត្រូវការការគាំទ្ររបស់យើង»។

ទីភ្នាក់ងារជំនួយរបស់អ.ស.ប.បានអះអាងថា ពួកគេអាចរៃអង្គាសបានតិចជាងមួយភាគបីនៃចំនួន ៤ពាន់លានដុល្លារ ដើម្បីដំណើរការកម្មវិធីនៅឆ្នាំ២០២៤ មុនពេលការប្រយុទ្ធថ្មីបានចាប់ផ្តើម។ កាលពីដើមខែនេះ ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិបានលើកឡើងថា ខ្លួនត្រូវតែកាត់បន្ថយអាហារនៅក្នុងប្រទេសស៊ីរីរហូតដល់៨០ភាគរយ ដោយសារតែថវិកាមិនគ្រប់គ្រាន់។ យ៉ាងណា ស្ថានភាពនៅក្នុងប្រទេសស៊ីរីកាន់តែយ៉ាប់យ៉ឺន ខណៈតម្រូវការបន្ទាន់សម្រាប់ការផ្ដល់មូលនិធិ៕


