រដ្ឋបាលជលផល៖​​ អ្នកចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់ទៅទិញត្រីតាមទីតាំងកំណត់

ភ្នំពេញ៖​​ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា​​ ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានាចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើនជាពិសេសគន្លងដោយត្រីតាមដងទន្លេសាបចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផលបានប្រាប់ Khmer Top News .KTN តាមរយៈទូរស័ព្ទកាលពីរសៀលថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២៤ អោយដឹងថា ​​បើបងប្អូនប្រជាពលរដ្ឋណាដែលមានបំណងចង់បានត្រីយកទៅធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់ទៅទិញត្រីនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ…។

ជាមួយគ្នានោះ​​ រដ្ឋបាលជលផលក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរស្នាក់នៅ និងដឹកជញ្ជូនផលផលិតផលត្រីដោយរលូនតាមការគួរផងដែរ។ គួរដឹងដែរថា​​ រដ្ឋបាលជលផលធ្លាប់បានប្រកាសពីរដូវបើកនេសាទត្រីប្រហុក-ផ្អកម្ដងរួចមកហើយ កាលពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដោយពេលនោះពលរដ្ឋនេសាទត្រូវខ្លាំងក្នុងភូមិសាស្ត្រាខេត្តកណ្តាល និងរាជធានីភ្នំពេញដូចគ្នា៕

You might like