ទាហាន​វៀតណាម​១២​នាក់​បាត់បង់ជីវិត ក្រោយជួបឧប្បត្តិហេតុក្នុងអំឡុង​ពេល​ហ្វឹកហាត់

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍កាលពីយប់ថ្ងៃទី៤ ខែធ្នូថា ទាហានចំនួន១២នាក់បានស្លាប់នៅក្នុងការផ្ទុះដោយចៃដន្យមួយ ខណៈពេលកំពុងហ្វឹកហាត់នៅភាគខាងត្បូងប្រទេសវៀតណាម…។

ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្លូវការបានរាយការណ៍ថា ការបំផ្ទុះកើតឡើងកាលពីយប់ថ្ងៃចន្ទ នៅឯកន្លែងហ្វឹកហាត់បាញ់ប្រហារយោធានៃតំបន់យោធាទី៧ ក្នុងខេត្តចង្វាត្រពាំង(Dong Nai)កម្ពុជាក្រោម។ របាយការណ៍បន្តថា សាកសពជនរងគ្រោះភាគច្រើនត្រូវបានរកឃើញ ខណៈអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួន។ របាយ​ការណ៍​បន្ថែម​ថា ការ​ស៊ើប​អង្កេត​ដំបូង​បាន​បង្ហាញ​ថា ឧបករណ៍​បំផ្ទុះ​ដែល​ត្រូវ​បាន​ដឹក​ដោយ​ទាហាន​ត្រូវ​បាន​រន្ទះ​បាញ់​ បណ្តាល​ឱ្យ​មាន​ការ​ផ្ទុះកើតឡើង។ របាយការណ៍​បាន​ដក​ស្រង់​សម្តី​ក្រសួង​ការពារ​ជាតិ​ថា​៖«​នេះ​ជា​ការ​បាត់​បង់​ដែល​មិន​អាច​ប៉ះប៉ូវ​បាន​សម្រាប់​អង្គភាព​យោធា គ្រួសារ សាច់​ញាតិ សមមិត្ត និង​មិត្ត​រួម​ក្រុម»៕

You might like