កូរ៉េខាងត្បូង/ មន្ត្រីសំខាន់ៗលាលែងពីតំណែង ក្រោយការដាក់ចេញច្បាប់អាជ្ញាសឹករបស់មេដឹកនាំ

អន្តរជាតិះ- ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSA) លោក Shin Won-sik ដែលជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់ប្រធានាធិបតី សម្រេចប្រកាសចុះចេញពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍។

– ទីភ្នាក់ងារនេះ បានរាយការណ៍ថា មន្ត្រីរដ្ឋបាលជាន់ខ្ពស់ រួមទាំងទីប្រឹក្សា និងបុគ្គលិកលេខាធិការដ្ឋានប្រធានាធិបតី ចាប់ផ្តើមប្រកាសលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Yoon Suk Yeol ក្នុងការដាក់ច្បាប់អាជ្ញាសឹក ។

– វិធានការ​នេះ​ មាន​រយៈពេល​សរុប​តិចជាង​ ៦ ​ម៉ោង ហើយ​ត្រូវ​បាន​ដកចេញ​វិញ​ បន្ទាប់ពី​សភា​បោះឆ្នោត​សម្រេចឲ្យដក ។

– គួរបញ្ជាក់ថា នេះជាវិធានការមួយដែលលោក Yoel បញ្ជាក់ថា ដើម្បីការពារប្រទេសពីកងកម្លាំងកុម្មុយនិស្ត ៕

 

 

You might like