ស្វាយរៀងះ- នៅព្រឹកថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៤នេះ មាន សាពត៌មានក្នុងស្រុកមួយបានចេញផ្សាយថា អ្នកស្រុកប្រទះឃើញ សាកសព្វចំនួន២ នៅកន្លែងផ្សេងគ្នា ដោយទី១,សាកសពត្រូវបានគេចងដៃ,ចងជើង,សម្លាប់យកមកទម្លាក់ទឹកប្រឡាយ, សាកសពទី២, គេកាត់ដៃ,កាត់ជើង កាត់ក្បាល, ដាក់ក្នុងវ៉ាលី ហើយដុតចោល,នៅក្បែរទីតាំងកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត។
– ក្នុងសេចក្តីរាយការណ៍នោះបានបញ្ជាក់ថា ការប្រទះឃើញ កាលពីព្រឹកថ្ងៃទី២ ខែធ្នូឆ្នាំ២០២៤ដោយសង្សយ័ជាជនបរទេស ។
– សមត្ថកិច្ចមិនទាន់សន្និដ្ឋានបានថា ករណីនេះកើតឡើងនៅក្នុងខេត្តស្វាយរៀងនេះទេ ជួនកាលកើតឡើងនៅកន្លែងផ្សេងហើយយកសាកសពមកផ្លុងចោលនៅទីនេះក៏អាចថាបាន ដូច្នេះមានតែការស្រាវជ្រាវរកប្រភពទេទើបដឹងការពិត ៕
