បន្ទាយមានជ័យ៖- ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ បន្ទាប់ពីជនសង្សយ័រូបនោះ ត្រូវបានឃាត់ខ្លួនពាក់ពន្ធ័ ករណីធ្វើឲ្យខូចខាតដោយចេតនា(គប់កញ្ចក់រថយន្ត) ប្រព្រឹត្តកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
– ជនសង្ស័យ ម្នាក់ ឈ្មោះ កុក គា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុច ភូមិភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ រួមទាំងដកហូតវត្ថុតាង ដុំថ្ម ចំនួន០១ដុំ បញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសួរនាំ និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
– លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា៖ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានគប់កញ្ចក់ឡានរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែមួម៉ៅឈ្លោះគ្នាជាមួយប្អូន។
– ហើយខ្លួនក៏ធ្លាប់ជាប់មណ្ឌលកែរប្រែជីវិតថ្មីភ្នំបាក់ ជាង០៣ខែ ដែរ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង០២ឆ្នាំ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ។
– ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងបន្តទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕
