បន្ទាយមានជ័យ៖- ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជយ័ ហើយ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ
បន្ទាប់ពីឃាត់ខ្លួនបានកាលពីថ្ងៃទី ២៩ខែវិច្ឆិកាឆ្នាំ២០២៤ ពាក់ពន្ធ័ ករណីលួចកាច់ ក ម៉ូតូ ប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយ ប៉ែត ។
– ជនសង្ស័យចំនួន០១នាក់ឈ្មោះ ភិន ភីន (វី) ភេទប្រុស អាយុ៣៩ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឃ្លិក ពណ៌ក្រហម ស្លាកលេខ ចំនួន០១គ្រឿង (រក្សាទុកនូវមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្វែងរកម្ចាស់ម៉ូតូ) ចំណែកជនសង្ស័យកម្លាំងជំនាញសួរនាំតាមនីតិវិធី។
– លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាពនិងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕

