មនុស្ស៣នាក់ស្លាប់ និងជាង៨០.០០០នាក់ ត្រូវជម្លៀសខ្លួនគ្រោះទឹកជំនន់ទ្រង់ទ្រាយធំនៅម៉ាឡេស៊ី

អន្តរជាតិះ- ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៉ី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក Ahmad Zahid Hamidi បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា គ្រោះទឹកជំនន់លើកនេះ អាចនឹងមានសភាពធ្ងន់ធ្ងរជាង កាលពីឆ្នាំ២០១៤ទៅទៀត នៅពេលដែលមនុស្សសរុបជិត ២៥០,០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។

– គិតត្រឹមព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា មានមនុស្ស ៨០៥៨៩នាក់ត្រូវបានជម្លៀសទៅកាន់ទីតាំងបណ្តោះអាសន្ន ចំនួន៤៦៧ កន្លែង។

– តំបន់ Kelantan និងTerengganu រងផលប៉ះពាល់ខ្លាំងជាងគេ ក្នុងចំណោម៧រដ្ឋដែលរងផលប៉ះពាល់។នៅពេលនេះដែរ អាជ្ញាធរបានព្រមានថា រដូវភ្លៀងឆ្នាំនេះ អាចនឹងនាំមកនូវការលិចលង់អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍។

– នៅបណ្តោយឆ្នេរភាគខាងកើតនៃឧបទ្វីបម៉ាឡេស៉ី ជាធម្មតាតែងទទួលរងគ្រោះទឹកជំនន់ អំឡុងរដូវភ្លៀង ដែលចាប់ផ្តើមពីខែតុលា ដល់ខែមីនា ជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា ក្នុងសប្តាហ៍នេះ បាននាំឱ្យមានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ភាគច្រើននៅរដ្ឋ Kelantan ប៉ែកឦសានប្រទេស ជាប់ព្រំប្រទល់ជាមួយប្រទេសថៃ។

– គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស៣នាក់ បានបាត់បង់ជីវិត ខណៈ ៨០ ៥៨៩នាក់ ត្រូវបានជម្លៀសទៅកាន់ មណ្ឌលជ្រកកោនបណ្តោះអាសន្នសរុប ៤៦៧កន្លែង ក្នុងរដ្ឋចំនួន៧។ ក្នុងចំណោមរដ្ឋទាំងនោះ Kelantan និង Terengganu ដែលនៅក្បែរខាងគ្នា កំពុងតែរងគ្រោះខ្លាំងជាងគេ៕

 

You might like