តើសាសនាណាខ្លះមានសាសនិកប្រណិប័តន៍ច្រើនបំផុត នៅលើពិភពលោក?

ស្រាវជ្រាវ៖ សាសនា គឺជាប្រព័ន្ធនៃជំនឿ ឬការគោរពប្រណិប័តន៍ដែលមានឥទ្ធិពលលើរបៀបរបបនៃការរស់នៅ ផ្នត់គំនិតនៃមនុស្សម្នាក់ ទស្សនៈ និងទំនាក់ទំនងជាមួយពិភពលោក ខណៈសាសនា ​គឺ​ជា​ប្រភព​នៃ​ការ​សម្រាល​ទុក្ខ​ដ៏​អស្ចារ្យ។ មែនទែនទៅ សាសនា​របស់​មនុស្ស​ច្រើន​តែង​ជា​ប្រភព​ចម្បង​នៃ​ជំនឿ​ និង​សីលធម៌​របស់​ពួកគេ។ មានសាសនាផ្សេងៗគ្នាជាច្រើននៅទូទាំងពិភពលោក បើទោះបីជាសាសនាជារឿយៗមានភាពខុសប្លែកគ្នាខ្លាំងជុំវិញទ្រឹស្ដី និងការអនុវត្តក៏ដោយ ប៉ុន្តែការពិតមិនអាចប្រកែកបាននោះគឺថា សាសនាភាគច្រើនបង្រៀនមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ ចៀសឆ្ងាយពីអំពើបាបទាំងពួង។ ថ្ងៃនេះ SBM News នឹងបង្ហាញថា តើមានសាសនាណាខ្លះដែលមានសាសនិកមានជំនឿច្រើនបំផុតនៅលើលោកយើងនេះ…?

តើមានសាសនាប៉ុន្មាននៅលើពិភពលោកយើងនេះ..? ជាការពិត ការ​កំណត់​ចំនួន​សាសនា​ពិត​ប្រាកដ​នៅ​ទូទាំង​ពិភពលោក ​គឺ​ជា​រឿង​ដ៏​គួរ​ឱ្យលំបាកមួយ ដោយសាសនា​ជាច្រើន​​ពិបាក​នឹងញែក​ប្រាប់​ដាច់​ពី​គ្នាណាស់។ បន្ទាប់ពីការស្រាវជ្រាវ SBM news សូមជម្រាបថា នៅលើភពផែនដីនេះ មានសាសនាប្រហែលជាង៤០០០ប្រភេទឯណោះ ខណៈសាសនាមួយចំនួន បានបង្កឱ្យមានជម្លោះយ៉ាងខ្លាំង ទន្ទឹមនឹងសាសនាមួយចំនួនលែងអនុវត្តដល់សព្វថ្ងៃនេះហើយ។ ដូច្នេះ តើសាសនាណាខ្លះមានអ្នកប្រណិបតន៍ច្រើនបំផុតនៅលើលោក..? ហើយ តើថាព្រះពុទ្ធសាសនាស្ថិតនៅលេខរៀងទីប៉ុន្មាន..?

លំដាប់ទី១.សាសនាគ្រិស្ត៖ ប្រហែល៨៥ភាគរយនៃប្រជាជនពិភពលោក ប្រកាន់ខ្ជាប់សាសនាគ្រិស្ត ដោយមានគ្រិស្តសាសនិកជិត២,៤ពាន់លាននាក់នៅទូទាំងពិភពលោក។ សាសនាគ្រិស្ត ត្រូវបានបែងចែកទៅជាទ្រឹស្ដីបូព៌ា និងលោកខាងលិច ហើយនៅក្នុងផ្នែកទាំងនោះ មាននិកាយជាច្រើនរួមមាន៖ និកាយកាតូលិក, ប្រូតេស្ដង់ និងគ្រិស្តអូស្សូដក់ខាងកើតជាដើម។ វ៉ាទីកង់ និងកោះ Pitcairn មានប្រជាជន ១០០ភាគរយជាគ្រិស្តសាសនិក។ ក្រៅពីនេះរួមមាន៖ អាម៉េរិក សាម័រ អាមេនី បាបាដូស ទីម័រខាងកើត អែលសាល់វ៉ាឌ័រ ក្រិក គីរីបាទី ម៉ាល់តា កោះម៉ាស្យល មីក្រូណេស៊ី ប៉ាពួញូហ្គីណេ ប៉ារ៉ាហ្គាយ ប៉េរូ រូម៉ានី សាន់ម៉ារីណូ តុងហ្គា និងវេណេហ្ស៊ុយអេឡា…។

លំដាប់ទី២.សាសនា​ឥស្លាម៖ ​សាសនានេះ ត្រូវបានអនុវត្ត​ដោយ​មនុស្ស​ជាង ១,៩១ពាន់​លាន​នាក់ ខណៈសាសនានេះ គឺជាសាសនាធំទីពីររបស់ពិភពលោក។ អ្នកកាន់សាសនាឥស្លាមត្រូវបានគេស្គាល់ថា ជាមូស្លីម និងមានប្រទេសចំនួន៥០ប្រកាន់ខ្ចាប់សាសនានេះ។ ជាទូទៅមាននៅប្រទេសម៉ាល់ឌីវ ម៉ូរីតានី និងអារ៉ាប៊ីសាអូឌីត ឥណ្ឌូណេស៊ី អាហ្គានីស្ថាន អាល់ហ្សេរី កូម៉ូរ៉ូ អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត លីប៊ី ម៉ារ៉ុក ប៉ាគីស្ថាន សូម៉ាលី ស៊ូដង់ ទុយនេស៊ី តួកគី និងយេម៉ែន…

លំដាប់ទី៣.សាសនាហិណ្ឌូ៖ សាសនានេះ គឺជាសាសនាធំជាងគេទីបីនៅលើពិភពលោក។ ព្រហ្មញ្ញសាសនា ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ធម៌ ឬ​ផ្លូវ​នៃ​ជីវិត។ សាសនានេះមានដើមកំណើតនៅឧបទ្វីបឥណ្ឌា ហើយត្រូវបានអនុវត្តយ៉ាងទូលំទូលាយនៅទូទាំងអាស៊ីអាគ្នេយ៍។ ប្រទេសដែលមានហិណ្ឌូសាសនិកច្រើនបំផុតនោះគឺ៖ ឥណ្ឌា នេប៉ាល់ បង់ក្លាដែស ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ស្រីលង្កា សហរដ្ឋអាម៉េរិក ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងម៉ូរីស..

លំដាប់ទី៤.ព្រះពុទ្ធសាសនា៖ មែនទែនទៅ ព្រះពុទ្ធសាសនាក៏មានដើមកំណើតនៅប្រទេសឥណ្ឌា ដូចសាសនាហិណ្ឌូដែរ។ ពុទ្ធសាសនិកមានទំនៀមទម្លាប់ តម្លៃ និងជំនឿប្លែកៗ ដូចជាការចាប់បដិសន្ធិឡើងវិញជាដើម។ ជាក់ស្តែង មនុស្សប្រហែល៥០៧លាននាក់ កាន់ព្រះពុទ្ធសាសនានៅទូទាំងពិភពលោក ខណៈប្រទេសចិនមានប្រជាជនកាន់ព្រះពុទ្ធសាសនាច្រើនជាងគេ ពោលគឺចំនួនជាង២៥០លាននាក់ ក្រៅពីនេះរួមមាន៖ កម្ពុជា ថៃ មីយ៉ាន់ម៉ា(ភូមា) ស្រីលង្កា លាវ ម៉ុងហ្គោលី និងប៊ូតាន…

You might like