ក្រសួងដែនដី ដាក់គោលដៅ «ការចុះបញ្ជីដីបង្ហើយ» ដើម្បីពលរដ្ឋរស់នៅដោយមានសន្តិភាពផ្លូវចិត្ត

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃអង្គារបានសម្រេចដាក់ចេញនូវគោលដៅ «ការចុះបញ្ជីដីបង្ហើយ» ក្នុងបំណងកែសម្រួលភាពមិនច្បាស់លាស់នៃការកាន់កាប់ព្រំដី ទៅជាមានភាពច្បាស់លាស់ ហើយពលរដ្ឋអាចរស់នៅប្រកបដោយសុខសន្តិភាពផ្លូវចិត្ត…។

ការលើកឡើងបែបនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយក្នុងនោះ ក្រសួងបានសម្រេចដាក់ចេញនូវគោលដៅ «ការចុះបញ្ជីដីបង្ហើយ» ក្នុងគោលបំណងកែសម្រួលភាពមិនច្បាស់លាស់នៃការកាន់កាប់ព្រំដី និងកាត់បន្ថយទំនាស់នានាដែលបណ្តាលមកពីបញ្ហាដីធ្លី ក៏ដូចជាបង្កើននូវសន្តិភាពផ្លូវចិត្ត និងភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ មួយវិញទៀត ការកំណត់យក«ការចុះបញ្ជីដីបង្ហើយ» ក៏ដើម្បីធ្វើឱ្យពលរដ្ឋអាចកាន់កាប់ដីធ្លី ឬអចលនទ្រព្យរបស់ខ្លួនឱ្យបានស្របទៅតាមផ្លូវច្បាប់។

រូបតំណាង
រូបតំណាង

ក្រសួងក៏បានបន្ថែមឱ្យដឹងដែរថា ការវាស់វែងបញ្ចប់ការចុះបញ្ជីដីនេះ នឹងអនុញ្ញាតឱ្យក្រសួងអាចរៀបចំប្លង់ព្រំប្រទល់រដ្ឋបាល ប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទីធ្លាសាធារណៈ ប្លង់គោលប្រើប្រាស់ដី និងពង្រីកកំណើនជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា កន្លងមក ក្រសួងបានវាស់វែង និងចុះបញ្ជីដីធ្លីឱ្យពលរដ្ឋបានជាង៧លាន៧សែនក្បាលដី និងបានចេញបណ្ណបានប្រមាណ៧លានបណ្ណ។ ក្រសួងក៏បានវាស់វែងដីធ្លីបន្ថែមបានប្រមាណជាង៣លានក្បាលដី និងចេញបណ្ណបានប្រមាណ៥៩ម៉ឺនបណ្ណ ហើយរំពឹងថា ក្បាលដីនៅសល់ប្រមាណ១,៥លានទៀត អាចត្រូវបានវាស់វែងបញ្ចប់នាពេលខាងមុខ។ នេះបើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

រូបតំណាង

You might like