នគរបាលប្រឆាំងគ្រឿងញៀនឆ្មក់បង្រ្កាបទីតាំងខារ៉ាអូខេ G9 ទាំងព្រលឹម និងឃាត់មនុស្សប្រុសស្រីច្រើននាក់

ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបទីតាំងកម្សាន្តយីហោ G9 នៅចំណុចផ្សារចិនផ្លូវ៧៨​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន វេលាម៉ោង​៥ទាបភ្លឺ​ ថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ ។

កម្លាំងសមត្ថកិច្ច (បុរសពាក់ក្រហម ក៏ជាសមត្ថកិច្ចដែរ) ចុះប្រតិបត្តិបង្ក្រាមនៅទីតាំង G9។ 
កម្លាំងសមត្ថកិច្ច (បុរសពាក់ក្រហម ក៏ជាសមត្ថកិច្ចដែរ) ចុះប្រតិបត្តិបង្ក្រាមនៅទីតាំង G9។ 

លោកឧត្តម​សេនីយ៍​ឯក​ ឃឹង​ សារ៉ាត់​ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន​ បានដឹកនាំកម្លាំងជំនាញចុះទៅឡោមព័ទ្ធ ​និងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ព្រមទាំងវត្ថុតាងមួយចំនួនផងដែរ ខណៈទីតាំងខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបិទជាបណ្ដោះអាសន្ន ។ ក្រោយចប់ប្រតិបត្តិការ កងកម្លាំងបានបញ្ចូនមនុស្ស និងវត្ថុតាងខាងលេីទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដេីម្បីចាត់ការតាមនិតិវិធីបន្ត។

លោកឧត្តម​សេនីយ៍​ឯក​ ឃឹង​ សារ៉ាត​ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន​
លោកឧត្តម​សេនីយ៍​ឯក​ ឃឹង​ សារ៉ាត​ នាយកមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន​

ជុំវិញករណីខាងលើនេះ លោក អ៊ិន សុង នាយករង និងជាអ្នកនាំពាក្យមន្ទីរប្រឆាំងបទល្មេីសគ្រឿងញៀន បញ្ជាក់មកកាន់អង្គភាពសារព័ត៌មាន SBM News តាមទូរសព្ទថា ពិតជាមានការបង្រ្កាបទីតាំងខាងលើពិតមែន ប៉ុន្តែ ដោយសារលោកកំពុងជាប់ភារកិច្ចទៅបង្រៀននៅខេត្ត ដូច្នេះចំពោះតួលេខនៃការឃាត់ខ្លួនមនុស្ស ព្រមទាំងវត្ថុតាង លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។ លោកប្រាប់ឱ្យរង់ចាំបញ្ចប់នីតិវិធីសិន ទើបអាចដឹងច្បាស់លាស់ពីតួលេខនៃការឃាត់ខ្លួនមនុស្ស និងវត្ថុតាង៕

លោក អ៊ិន សុង នាយករងមន្ទីរ និងជាអ្នកនាំពាក្យ
លោក អ៊ិន សុង នាយករងមន្ទីរ និងជាអ្នកនាំពាក្យ

You might like