ករណីមន្ត្រីអាវុធហត្ថវាយអ្នកសារព័ត៌មាន២នាក់ ផ្អើលក្រុងសៀមរាបកាលពីយប់មិញត្រូវបានបញ្ចប់ដោយសន្តិវិធី

តសៀមរាប៖ បន្ទាប់ពីកើតមានឡើងនូវករណីអ្នកការសែត២រូបបានរងរបួសមុខ ព្រមទាំងខូចខាត់សម្ភារមួយចំនួនក្នុងករណីហិង្សាបង្កឡើងដោយមន្ត្រីកងរាជអាវុធហត្ថ វាយទាំងកំរោលបង្កការភ្ញាក់ផ្អើល ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប… ។យ៉ាងណាជុំវិញករណីខាងលើនេះ ត្រូវបានជនរងគ្រោះបញ្ជាក់ថា បានដោះស្រាយបញ្ចប់រួចរាល់ហើយដែរ ។

ការលើកឡើងបែបនេះ បន្ទាប់ពីរូបគេបានទៅបំភ្លឺនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប កាលពីរសៀលថ្ងៃ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ជាលទ្ធផលភាគីរងគ្រោះបានសម្រេចចិត្តដកពាក្យបណ្ដឹង និងសម្របសម្រួលគ្នាបញ្ចប់បញ្ហាត្រឹមនេះ យ៉ាងអ្នកសារព័ត៌មានរូបនេះបន្ថែមថា ប៉ុន្តែមន្ត្រីកងរាជអាវុធហត្ថដែលបង្កករណីហិង្សាអាចប្រឈមការដាក់ពិន័យកងកម្លាំង នៃក្រសួងការពារជាតិ ។

សូមជម្រាបថា កាលពីវេលាម៉ោង២៣:២០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា ធារ៉ា ហង្សតូច ក្រុងសៀមរាប បានបង្ហោះសំណេរដោយភ្ជាប់ជាមួយរូបភាព មានខ្លឹមសារទាំងស្រុងថា៖«បុរសស្លៀកសុីវីលពីរអ្នកបានវាយអ្នកសារព័ត៌មាន ដែលកំពុងផ្សាយករណីចោរចូលគាស់ទ្វារបម្រុងចូលលួចនៅក្រោយសារមន្ទី តែសន្តិសុខឃើញទាន់ក៏ចាប់បាន។ ក្នុងករណីនេះ អ្នកសារព័ត៌មាន២នាក់បានរងរបួស ដោយម្នាក់ឈ្មោះ សុខ សំអុល ជាភ្នាក់ងារសារព័ត៌មានមហាខ្មែរ ត្រូវលើថ្ងាស។ ចំណែក ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ត្រូវជនបង្កបោកទូរសព្ទ IPhone ១២ Promax តម្លៃ១២00ដុល្លារ បែកខាងខ្នងមុខនឹងត្រូវមួយដៃត្រង់ច្រមុះរួចហើយជនបង្កនោះ រត់ផ្លោះរបងចូលទៅក្នុងសារមន្ទីរបាត់។»

ជាមួយគ្នា ម្ចាស់គណនីខាងលើបន្ថែមថា ក្នុងហេតុការណ៍នោះកម្លាំងប៉ុស្តិ៍ស្វាយដង្គុំ ក៏នៅកន្លែងកើតហេតុដែរ។ សំណួរសួរថា តើបុរសទាំងពីរនាក់នោះជានរណា ហេតុអ្វីក៏សមត្ថកិច្ចនៅទីនោះមិនហ៊ានចាប់ បែរជាឱ្យគាត់រត់បាត់..? ខណៈជនដៃដល់ត្រូវបានអ្នកសារព័ត៌មានខាងលើបញ្ជាក់ថា ជាមន្ត្រីកងរាជអាវុធហត្ថខេត្តឈ្មោះ សៅ អុឹមសិទ្ធិ ជាអ្នកយាមនៅសារមន្ទីរ។ ជុំវិញករណីនេះ អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យកងអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ តែត្រូវបានលោកបញ្ជាក់យ៉ាងខ្លីថា នៅមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ៕

លោក អេង ហ៊ី អ្នកនាំពាក្យកងអាវុធហត្ថលើផ្ទៃប្រទេស
លោក អេង ហ៊ី អ្នកនាំពាក្យកងអាវុធហត្ថលើផ្ទៃប្រទេស

អ្នកសារព័ត៌មាន
អ្នកសារព័ត៌មាន
អ្នកសារព័ត៌មាន
អ្នកសារព័ត៌មាន

You might like