តែងតាំងអធិការ នគរបាលស្រុកកំពង់សិលាថ្មីបន្ទាប់អធិការចាស់ចូលនិវត្តន៍

ព្រះសីហនុះ- នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអធិការស្រុកកំពង់សិលាថ្មី បន្ទាប់ពី អធិការ ចាស់ ត្រូវដាក់ឲ្យចូលនិវត្តន៍។

– លោកវរសេនីយ៍ទោ ដូង វណ្ឌី អតីតៈជាអធិការងតែងតាំងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ជំនួសលោកវរសេនីយ៍ឯក ហួត ចាន់ធី ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ។

– ពិធីនេះប្រារព្ធធ្វើនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ព្រមទាំងមានការអញ្ជេីញចូលរួមពី ប្រធានក្រុមប្រឹក្សាស្រុក អភិបាល នៃគណៈអភិបាលស្រុក លោក-លោកស្រី ស្នងការរង នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថស្រុក មេបញ្ជាការផ្នែកសឹករងស្រុក អធិការនគរបាលក្រុង-ស្រុកទាំង៥​ មេឃុំ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងមន្រ្តីនគរបាល ចំណុះអធិការដ្ឋាននគរបាលស្រុកកំពង់សីលា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានឧបត្ថម្ភនូវសម្ភារ និងថវិកាមួយចំនួន ជូនដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា សំរាប់បម្រេីឱ្យកិច្ចប្រតិបត្តិការប្រចាំថ្ងៃ៕

You might like