ក្លិបអ្នកកាសែតកម្ពុជា បានចុះ MOU ជាមួយនិយ័តករធានារ៉ាប់រងនៃកម្ពុជា

ភ្នំពេញ៖ – ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនិយ័តករធានារ៉ាប់រងនៃកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយវិស័យធានារ៉ាប់រងកម្ពុជា និងលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានកម្ពុជាលើវិស័យធានារ៉ាប់រងនៅកម្ពុជា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

– ក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រងមានអត្ថប្រយោជន៍ជាច្រើន ដើម្បីធានាដល់ជីវភាពពលរដ្ឋ ហើយនៅប្រទេសអភិវឌ្ឍ ដូចជាបារាំង វិស័យនេះ មានការពេញនិយមខ្លាំង ដោយឡែក នៅក្នុងប្រទេសកម្ពុជាវិញ វិស័យមួយនេះនៅមានកម្រិតនៅឡើយបើធៀបនឹងប្រទេសក្នុងតំបន់។

– ជាងនេះទៀត ក.អ.ក នឹងខិតខំក្នុងការចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីចំណេះដឹង ក្នុងវិស័យមួយនេះ ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋ។

– សូមបញ្ជាក់ថា បេសកកម្មស្នូលមួយរបស់ ក.អ.ក គឺការបណ្តុះបណ្តាល និងការធ្វើវិក្រឹតការដល់អ្នកសារព័ត៌មាន។ ហើយនេះគឺជាលើកទីពីរហើយ ដែលក្លិបអ្នកកាសែតកម្ពុជា បានចុះMOU ជាមួយក្រុមហ៊ុន និងស្ថាប័នដទៃដើម្បីចូលរួមផ្សព្វផ្សាយអប់រំចំណេះដឹងដល់ប្រជាពលរដ្ឋ៕

You might like