រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី ទទួលស្គាល់ថា ឧបទ្វីបគ្រីមៀដែលរុស្ស៊ីបានរឹបអូសកាលពីឆ្នាំ២០១៤ អាចយកមកវិញជាអធិបតេយ្យភាពអ៊ុយក្រែនបានតាមរយៈមធ្យោបាយការទូត…។
លោក ហ្សេឡេនស្គី បាននិយាយក្នុងបទសម្ភាស Fox News កាលពីថ្ងៃពុធទី២០វិច្ឆិកាថា អ៊ុយក្រែនមិនអាចមានលទ្ធភាពចោលជីវិត ដើម្បីដណ្តើមយកឧបទ្វីបគ្រីមៀ មកវិញតាមរយៈមធ្យោបាយយោធានោះទេ។ លោក ហ្សេឡេនស្គី បន្តថា៖«ខ្ញុំបាននិយាយរួចហើយថា យើងត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកឧបទ្វីបគ្រីមៀ ត្រឡប់មកវិញ»។ មេដឹកនាំសម្តីមុតចិត្តហ៊ានរូបនេះបន្ថែមថា៖«យើងមិនអាចចោលជីវិតយោធារាប់ម៉ឺននាក់ ដើម្បីយកគ្រីមៀត្រឡប់មកវិញទេ[..] ហើយយើងក៏មិនអាចនាំយកតំបន់នេះមកវិញតាមរយៈអាវុធដែលមាននៅក្នុងដៃយើងបានដែរ។ យើងយល់ថា គ្រីមៀអាចនាំយកត្រឡប់មកវិញបាន តាមរយៈមធ្យោបាយការទូត»។

គួររំឭកផងដែរថា រុស្ស៊ីបានដណ្តើមយក និងដាក់បញ្ចូលតំបន់គ្រីមៀជាទឹកដីរបស់ខ្លួនក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបះបោរដ៏ធំមួយជំរុញឱ្យប្រធានាធិបតីរុស្ស៊ីជាមិត្ត ភៀសខ្លួនចេញពីប្រទេស។ ឱកាសល្អ អ្នកតំណាងរុស្ស៊ីបានដណ្តើមយកទឹកដីជាច្រើននៅភាគខាងកើតអ៊ុយក្រែន។ ចាប់តាំងពីការឈ្លានពានពេញលក្ខណៈរបស់រុស្ស៊ី ក្នុងខែកុម្ភៈឆ្នាំ២០២២ កងទ័ពអ៊ុយក្រែនបានកាន់កាប់ប្រហែលមួយភាគប្រាំនៃទឹកដីរបស់អ៊ុយក្រែន និងបានប្រកាសការបញ្ចូលខេត្តចំនួន៤ជារបស់ខ្លួន ទោះបីជារដ្ឋធានីមូស្គូមិនបានគ្រប់គ្រងទាំងស្រុងនៃតំបន់ទាំងនោះក៏ដោយ៕



