ព្រះសីហនុះ- សមត្ថកិច្ចព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាតិចិន៣ពាក់ពាក់ពន្ធ័ ការរក្សាទុកអាវុធនិងប្រើប្រាស់ដោយខុសច្បាប់នៅក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៤ នេះ។
– ការឃាត់ខ្លួន ជនជាតិចិនទាំង៣នាក់នោះ បន្ទាប់ពីពលរដ្ឋ នៅក្នុងបុរី BS អូរទី៥ រាយការណ៍ ថា មានជនជាតិចិនចំនួនពីរនាក់បានប្រើហឹង្សាដោយប្រើអាវុធខ្លីមិនស្គាល់ម៉ាក បាញ់ប្រហារទៅលើជនជាតិចិនដូចគ្នា នៅក្នុងទីតាំងបុរី BSអូរទី៥នោះ បណ្តាលឲ្យរងរបួសធ្ងន់ ហើយនាំគ្នារត់គេចខ្លួន ។
– ជនជាតិចិនដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានមានះ
– ជនសង្សយ័ទី១ មានឈ្មោះ zhang Hao ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិចិន
– ជនសង្សយ័ទី២ មានឈ្មោះ Wang Sheng Hou ភេទប្រុសអាយុ ៤៦ឆ្នាំជនជាតិចិន
– ជនសង្សយ័ទី៣ មានឈ្មោះ Yang Ou ភេទប្រុសអាយុ ៣៥ឆ្នាំ ជនជាតិចិន
– វត្ថតាងដកហូតបានមានះ រថយន្ត៣គ្រឿង , អាវុធខ្លី ០១ដើម , គ្រាប់ប្រភេទ ៣៨០ mm ចំនួន១០គ្រាប់ , ខ្នោះដៃចំនួន ២ , ស្លាកលេខរថយន្ត ចំនួន ២ គូរ ,
និងទូរសព្ទ័ដៃចំនួន ២គ្រឿង ។
– បច្ចុប្បន្នជនសង្សយ័ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគកល់ជូនស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តរនិតិវិធី ច្បាប់៕
