UNRWA៖ រថយន្ត UN ​ដឹក​អាហារ​នៅ​ហ្គាហ្សាចំនួន ៩៨ គ្រឿង​ត្រូវ​​គេ​ប្លន់យក

អន្តរជាតិះ- មន្ត្រី UN ដែលជាជំនួយការរបស់ UNRWA បានប្រាប់ទីភ្នាក់ងារ រ៉យទ័រកាលពីថ្ងៃច័ន្ទថា ក្បួនរថយន្តដឹកទំនិញចំនួន ១០៩ គ្រឿងត្រូវបានគេប្លន់កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីក្បួនរថយន្តនេះដឹកស្បៀងឆ្លងកាត់ចូលទៅក្នុងហ្គាហ្សា ដែលបណ្តាលឱ្យបាត់បង់រថយន្តចំនួន ៩៨ គ្រឿង។

– មន្ត្រីរូបនោះបញ្ជាក់ថា ក្បួនរថយន្តដឹកអាហារដែលផ្តល់ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិ UNRWA និង កម្មវិធីស្បៀងអាហារពិភពលោក ដែលត្រូវបានណែនាំដោយអ៊ីស្រាអែល ត្រូវបានគេព្រមានឱ្យចាកចេញជាបន្ទាន់ដោយការជូនដំណឹងខ្លីតាមរយៈខ្សែទំនាក់ទំនងដែលមិនធ្លាប់ស្គាល់ពី Kerem Shalom ឆ្លងកាត់ Louise Wateridge UNRWA។ នេះបើយោងតាមមន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់បានប្រាប់រ៉យទ័រ។

– មន្ត្រីដដែលបានបន្ថែមទៀតថា ឧប្បត្តិហេតុនេះបង្ហាញពីភាពធ្ងន់ធ្ងរនៃបញ្ហាប្រឈមសម្រាប់ការនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សាភាគខាងត្បូង និងកណ្តាល៕

 

You might like