អន្តរជាតិះ- លោក Dan Kovalik អ្នកអត្ថាធិប្បាយបញ្ហានយោបាយអាមេរិកបានប្រាប់ភ្នាក់ងារ RT ថា ប្រធានាធិបតីអាមេរិកដែលកំពុង រៀបនឹងចាកចេញបាន និងកំពុងស្វែងរកការអូសបន្លាយជម្លោះអ៊ុយក្រែន-រុស្ស៊ីលើសពីអាណត្តិរបស់លោក ហើយក៏នឹងបំផ្លាញនយោបាយរបស់លោក Trump ផងដែរ។
– សារព័ត៌មានជាច្រើនបានរាយការណ៍កាលពីថ្ងៃអាទិត្យដូចៗគ្នាថា មេដឹកនាំសហរដ្ឋអាមេរិកបានផ្តល់ការទីក្រុងកៀវ សម្រាប់ការអនុញ្ញាតឱ្យធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយលើទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលផ្លោង ATACMS ដែលផ្គត់ផ្គង់ដោយមន្ទីរបញ្ចកោណ ខណដែលទីក្រុងមូស្គូធ្លាប់បានព្រមានម្តងហើយម្តងទៀតថា ការវាយប្រហារបែបនេះនឹងបង្កើតជាសង្គ្រាមផ្ទាល់រវាងណាតូ និងរុស្ស៊ីក៏ដោយចុះ។ ទន្ទឹមនោះលោក Trump យ៉ាងហោចណាស់អំទ្បុងពេលឃោសនាបោះឆ្នោតបានសន្យាថានឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
– ប៉ុន្តែលោក Dan kovalik លើកទ្បើងថា លោក Biden បាន និងកំពុងព្យាយាមធ្វើឲ្យលោក Trump មានការលំបាកលើបញ្ហានេះ។ លោកបន្តថា ប្រជាជនអាមេរិកចង់ឱ្យរឿងនេះបញ្ចប់ ខណក្រុមលោក Biden ដែលនឹងត្រូវបញ្ចប់តំណែងនោះនឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីរក្សាសង្រ្គាមនេះឱ្យបន្តទៅមុខទៀត។
– ករណីនេះលោក Kovalik បានស្នើថា ការសម្រេចចិត្តនេះប្រហែលជាមិនមានជាប់ពាក់ព័ន្ធជាមួយ Trump ផ្ទាល់ទេ តែអាចថាពួកគេមានបំណងធានានូវអ្វីដែលលោក Biden យល់ថាជាកេរ្តិ៍ដំណែលនយោបាយរបស់គាត់ ហើយដែលជាលទ្ធផល គឺប្រធានាធិបតីដែលចាកចេញចង់ធានាថាគាត់នឹងត្រូវបានគេចងចាំថាជាអ្នកកក់ក្ដៅបំផុត។
– កិច្ចសម្ភាសន៍នេះត្រូវបានផ្តល់ឱ្យភ្លាមៗបន្ទាប់ពីមានសេចក្តីរាយការណ៍ថាប្រទេសបារាំង និងចក្រភពអង់គ្លេសបានផ្តល់ការអនុញ្ញាតស្រដៀងគ្នាទាក់ទងនឹងមីស៊ីល Scalp/Storm Shadow អាចបាញ់ចូលជ្រៅលើទឹកដីរុស្ស៊ីបាននោះ កាសែតបារាំង Le Figaro ក្រោយមកបានដកពត៌មាននោះវិញដោយមិនបញ្ជាក់មូលហេតុ ខណដែលទីក្រុងប៉ារីសក៏បានបដិសេធរាល់ការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើករណីនេះផងដែរ។ ចំណែកសហរដ្ឋអាមេរិក និងអ៊ុយក្រែនមិនបានបញ្ជាក់ជាផ្លូវការនូវរបាយការណ៍នេះទេ៕
